ព័ត៌មាន
មន្ត្រីជំនាញឆ្មក់បង្រ្កាបបទល្មើសជលផលពេលយប់នៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើសជលផលឈរជើងកន្លែងអភិរក្សជ្រោយស្តី និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ កណ្តៀងនិងស្រុកបាកាន ជាប់បឹងទន្លេសាប បានចុះបង្រ្កាបបទល្មើសជលផលដោយប្រើឧបករណ៍ឈ្នក់(ឆ្នុក)រួមផ្សំអំពូលភ្លើងរយៈពេល២យប់ ដោយបានធ្វើការដកហូត និងបំផ្លាញឧបករណ៍ខុសច្បាប់ជាច្រើនមុខ ។

នៅយប់ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមមាន នាយ- នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការជាមួយ ក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើស ជលផលប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ លោក គឹម ទី នាយរងអធិការ ដ្ឋាន្ឋបាលជលផលាងត្បូងបឹងទន្លេសាប និងលោក វ.ឯក ជា សោភ័ណ តំណាងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស កម្លាំងសរុប ២៣នាក់ មធ្យោបាយធ្វើដំណើរកាណូតចំនួន០៥ គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចាប់ពី ជ្រោយហាលស្លារហូតដល់ជ្រោយតាកែវ ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ហើយកម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក រស់ សុខា មន្រ្តីសង្កាត់ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងកម្លាំងបរិស្ថានស្រុកបាកានប្រើប្រាស់កម្លាំងសរុបចំនួន១០នាក់ និងកាណូតចំនួន ០២គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចរាំងទ្រេតស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជាលទ្ធផលបានដកហូតនិងបំផ្លាញឧបករណ៍ខុសច្បាប់រួមមាន – សាច់ឈ្នក់ចំនួន២៥វង់ – បង្គោលចំនួន២៣៨ដើម – ខ្សែរួមផ្សំប្រវែង ៤.៣៥០ម៉ែត្រ- ខ្សែភ្លើងប្រវែង២៨០ម៉ែត្រ – អំពូលភ្លើងចំនួន២២គ្រឿង – អាគុយ៥០អំពែរចំនួន១៩គ្រឿង និងដុំបំលែងអគ្គីសនីចំនួន២១គ្រឿង ។ គួរឱ្យដឹងដែរថា មន្ទីរដែលមានខណ្ឌរដ្ឋបាលជលផល សហការជាមួយកំលាំងគណបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ បានកំពុងតែបន្ត ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ បន្តជាប្រចាំ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី