ព័ត៌មានអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អំពាវនាវឱ្យតតាំងរហូតដល់ទីបញ្ចប់ ខណៈរដ្ឋាភិបាលច្រានចោលការចរចា
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ដែលកំពុងជាប់ពន្ធនាគារបានជំរុញឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួនតស៊ូរហូតដល់ទីបញ្ចប់ ស្របពេលក្រុមអាជ្ញាធរប៉ាគីស្ថាន បានបង្ក្រាបក្រុមបាតុករដែលទាមទារឱ្យមានការដោះលែងរូបលោក បណ្ដាលឲ្យមនុស្ស៨នាក់ស្លាប់។

កងកម្លាំងសន្តិសុខកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក Khan ដែលបានទម្លាយរនាំងសន្តិសុខនៅពេលពួកគេដើរក្បួនឆ្ពោះទៅកណ្តាលរដ្ឋធានី Islamabad ដែលត្រូវបានរដ្ឋាភិបាលបិទខ្ទប់ក្នុងការប៉ុនប៉ង រៀបចំការតវ៉ាអង្គុយ។

ក្រុមបាតុករកំពុងទាមទារឱ្យមានការត្រឡប់មកវិញនូវអ្វីដែលពួកគេហៅថាអាណត្តិដែលត្រូវបានលួច បន្ទាប់ពីការបោះឆ្នោតកាលពីខែកុម្ភៈ ការដោះលែងអ្នកទោសនយោបាយ នងការបិសេនៃវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឱ្យរដ្ឋាភិបាលស៊ីវិលអំពាវនាវឱ្យកងទ័ពជួយអនុវត្តច្បាប់ និងសណ្តាប់ធ្នាប់។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Khan បានប្រាប់ក្រុមបាតុករឱ្យរក្សាសន្តិភាព និងការរួបរួមគ្នា ដោយនិយាយថាការតស៊ូរបស់ពួកគេគឺដើម្បីការរស់រានមានជីវិត និងសេរីភាពពិតប្រាកដរបស់ប្រទេសប៉ាគីស្ថាន។
ទន្ទឹមនឹងភាពតានតឹងកើនឡើងខ្លាំង រដ្ឋាភិបាល បានច្រានចោលការរំពឹងទុកនៃការសន្ទនាបន្ថែមទៀត ជាមួយគណបក្ស PTI ហើយបានចោទប្រកាន់ភរិយារបស់លោក Khan គឺលោកស្រី Bushra Bibi ពីបទរៀបចំផែនការបង្កភាពចលាចលនេះ៕
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង