ព័ត៌មាន
សាលាមត្តេយ្យសិក្សាជាថ្នាលដំបូង ដែលត្រូវយកចិត្តទុកដាក់បំផុតជំរុញឱ្យកុមារស្រឡាញ់ការសិក្សា
ភ្នំពេញ ÷ សាលាមត្តេយ្យសិក្សាគឺជាថ្នាលបណ្ដុះបណ្ដាល និងជាមូលដ្ឋានគ្រឹះថ្នាក់អប់រំដំបូងយ៉ាងសំខាន់ ដែលត្រូវការចូលរួមគាំពារ និងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ជាពិសេសនៅតាមសហគមន៍ជនបទ ដើម្បីជំរុញឱ្យកុមារអាចឈានទៅបន្តការសិក្សាថ្នាក់បន្តបន្ទាប់ ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើ ប្រាស់អគារសាលាមត្តេយ្យ សហគមន៍រក្សាកុមារ នៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះថា សាលាមត្តេយ្យសិក្សា គឺជាថ្នាលបណ្ដុះបណ្ដាលសម្រាប់កុមារ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ កសាងឲ្យបានច្រើន ពិសេសនៅតាមតំបន់ជនបទ ដើម្បីឲ្យកុមារមានលទ្ធភាពបានចូលរៀននៅថ្នាក់ដំបូងបានគ្រប់ៗគ្នា ក្នុងនោះលោកជំទាវ ក៏បានលើក ទឹកចិត្តឲ្យមាតា-បិតា និងអាណាព្យាបាលយកចិត្តទុកដាក់ បញ្ជូនកូនចៅឲ្យចូលរៀននៅថ្នាក់មត្តេយ្យឲ្យបានគ្រប់ៗគ្នា ព្រោះវាថ្នាល បណ្ដុះបណ្ដាលដំបូងសម្រាប់ឲ្យកុមារ គឺជំរុញឱ្យកុមារចេះស្រឡាញ់ការសិក្សាពីតូៗេះទៅ។
លោកជំទាវបណ្ឌិត ជា សិរី ង្ឃឹមថា សាលាមត្តេយ្យសហគមន៍រក្សាកុមារ ដែលដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ នឹងក្លាយ ជាទីកន្លែងផ្ដល់នូវចំណេះដឹងល្អៗ ដល់កុមារក្នុងតំបន់នេះ និងបានចូលរៀនទទួលយកការអប់រំដ៏ល្អ ពីលោកគ្រូអ្នកគ្រូបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយជាមូលដ្ឋាន ក្នុងការត្រៀមលក្ខណៈ និងបង្កើតទំលាប់នៃការសិក្សារបស់កុមារ។
សូមបញ្ជាក់ថា សាលាមត្តេយ្យសហគមន៍រក្សាកុមារនេះ កើតចេញពីការជួយជ្រោមជ្រែង និងគាំទ្រពីក្រុមការងារយុវជនធនាគារជាតិ នៃកម្ពុជា ដែលបានចុះជួយភូមិកាល់មេឃ, បច្ចុប្បន្នក្នុងភូមិនេះ មានសាលាមត្តេយ្យសហគមន៍ចំនួន ៣អគារ ដែលសុទ្ធសឹងជា សម្ធិផលដែលក្រុមការងារយុវជន ធនាគារជាតិនៃកម្ពុជាបានផ្តល់ជូន ដែលអគារសាលាមតេយ្យទាំង៣នេះ ធ្វើពីបេតុងប្រក់សង្កសី ដែលមានកុមារកុមារីចូលរៀនសរុបចំនួន ៧០នាក់ ក្នុងនោះស្រីមានចំនួន ៣១នាក់។ ដោយឡែកសាលាមត្តេយ្យសហគមន៍ រក្សាកុមារ ដែលដាក់សម្ភោធឲ្យប្រើប្រាស់ថ្ងៃនេះ គឺជាចំណុចកណ្តាលក្នុងភូមិកាល់មេឃ ដែលមានកុមារា-កុមារី កំពុងសិក្សាចំនួន ២៩ នាក់ ក្នុងនោះ កុមារី ចំនួន ១៤នាក់។ នៅឱកាសនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី បានផ្ដល់ជូនសម្ភារៈសិក្សាដល់កុមារតូចៗ និងជូន លោកគ្រូ-អ្នកគ្រូ សម្រាប់ជាចំណងដៃនៃការដាក់សម្ភោធអគារសាលាមត្តេយ្យសហគមន៍រក្សាកុមារផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី