ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំង ប្រកាសប្រាប់ប្រជាកសិករដែលមានដីក្នុងតំបន់២ និង៣ ហាមសុំកាត់ឆ្វៀល និងឈូសបំផ្លាញព្រៃលិចទឹក តែអាចបង្កបង្កើនផលបានក្នុងតំបន់២
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រកាសប្រាប់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ដែលមានដីស្រែក្នុងតំបន់២ និង៣ ហាមសុំកាត់ឆ្វៀល និងឈូសបំផ្លាញព្រៃលិចទឹកនាំអោយខុសច្បាប់ តែអាចបង្កបង្កើនផលបានក្នុងតំបន់២ដែលជាដីធ្លាប់អាស្រ័យផលបាន ចំណែកដីធ្លាប់អាស្រ័យផលក្នុងតំបន់៣ ឯកឧត្តមអភិបាលខេត្តកំពុងស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីអាចបានធ្វើស្រែនៅក្នុងតំបន់នោះនៅឆ្នាំនេះ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្នុងស្រុកកំពង់លែង ដែលមានការចូលរួមពីឯកឧត្តម ស៊ីវ រ៉ុន ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា មន្ទីរអង្គភាពជុំវិញខេត្ត និងសមាជឹកក្រុមប្រឹក្សាស្រុកឃុំ ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា៖ ក្រោយពីឯកឧត្តមបានស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចបានអនុញាតិអោយប្រជាកសិករក្នុងស្រុកជលគីរី និងស្រុកកំពង់លែង បានធ្វើស្រែលើដីតំបន់២ដែលធ្លាប់អាស្រ័យផលរួចហើយ តែក្នុងតំបន់៣វិញ ទោះដីធ្លាប់អាស្រ័យផលក៏ដោយ ក៏មិនទាន់បានអនុញាតិអោយធ្វើ ត្រូវរង់ចាំថ្ងៃទៀត ឯកឧត្តមនឹងផ្តល់ដំណឹងជូនវិញ។ តែប្រសិនបើបងប្អូនមិនស្តាប់ការណែនាំនេះទេ នោះនឹងទទួលទោសតាមច្បាប់។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នាថ្ងៃនេះ គឺបានផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើរទាំងឡាយរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ ប្រមូលពិភាក្សាអំពីសំណើរ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ។ អង្គវេទិកានេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារ ដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។ អង្គវេទិកានាពេលនេះបានទទួលសំណូមពរ ពីប្រជាពលរដ្ឋជិត២០ករណី ហើយត្រូវបានអង្គវេទិកាដោះស្រាយទាំងជិត២០ករណី៕ កាំង ហុងវាស្នា
-
ព័ត៌មាន6 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ