ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ស្ថាបនាផ្លូវបានល្អប្រសើរ
កោះកុង ៖ សមាជិកគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបាន អនុវត្តការងារស្ថាបនាផ្លូវ នៅស្រុកកោះកុង ខេត្តកោះកុង ស្របតាមបច្ចេកទេសល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែងរបស់ប្រជាពល- រដ្ឋនៅក្នុងសហគមន៍ និងសាធារណជនទូទៅ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួត ពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ ស្ពាន លូ និងផ្លាកឈ្មោះ ចំនួន ២ គម្រោង ស្ថិតនៅខេត្តកោះកុងរួមមាន៖ គម្រោងទី១, ការងារ ស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ១ ៩០០ ម៉ែត្រ, ស្ថាបនាស្ពាន បេតុងចំនួន ១ កន្លែង ប្រវែង ១៨ ម៉ែត្រ និងផ្លាកឈ្មោះ ផ្លូវចំនួន ២ កន្លែង ស្ថិតនៅភូមិ១ ចំណុចឡាំដាំ ឃុំកោះកាពិ និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ។ ចំណែកគម្រោងទី២, ការងារស្ថាបនា ផ្លូវក្រាលដីល្ាយក្រួចំនួន ១ ខ្សែ ប្រវែង ៤ ០០០ ម៉ែត្រ សាងសង់លូប្រអប់ មុខពីរចំនួន ១ កន្លែង, លូប្រអប់មុខមួយ ចំនួន ១, លូមូលមុខបី ចំនួន ១, លូមូលមុខពីរ ចំនួន ២, នឹងលូមូលមុខមួយ ចំនួន ១ កន្លែង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។
ទាក់ទិនគម្រោងខាងលើនេះ, ឯកឧត្តម បានវាយតម្លៃខ្ពស់ និងបានកោតសរសើរចំពោះការយកចិត្តទុកដាក់ ស្ថាបនាផ្លូវទាំង ២ ខ្សែខាងលើនេះ សម្រេចបានតាមផែនការ និងស្របតាមបច្ចេកទេសល្អប្រសើរ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ផ្លូវគឺជាសរសៃឈាម ជំរុញអន្តរកម្មទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម, តាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ ដែលមានភាពរីកចម្រើន, ជឿនលឿន និងស៊ីវីល័យ។
ឯកឧត្តម ផូ ផារិទ្ធ លើកឡើងបន្តថា ការបន្តជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ គឺដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ តាមគ្រួសារនីមួយៗនៅសហគមន៍ជនបទ ឱ្យមានជីវភាពសមរម្យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក៏បាន លើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងជំរុញលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅតាម ជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាក ឬគ្មានផ្លូវធ្វើដំណើរនោះឡើយ។ ដូច្នេះតាមរយៈការអភិវឌ្ឍន៍ផ្លូវ ស្ពាន នៅតាមជនបទ គឺដើម្បីសម្រួល និងការកាត់បន្ថយនូវចំណាយក្នុងការធ្វើដំណើរផងដែរ។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕
អត្ថបទ៖ សុន រ៉ាឌី













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម