ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកពិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកពិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ មានរយៈពេល ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការរៀបចំឡើង ជាលើកទី១ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ និងយោងទៅតាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ប្រចាំឆ្នាំ។
ការបោះជំរំនេះបានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចត្ត ដ្ីភាពធន់សហគមន៍ក្នុងសន្តិភាព» ដែលមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣០០នាក់ ក្នុងនោះមកពីក្លឹបយុវជនទាំង២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ, សាខាខេត្តចំនួន៨ រួមមាន ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់។
ព្រមជាមួយគ្នានេះ ក៏មានការចូលរួមពីយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ចំនួន ៨នាក់ ក្នុងនោះមកពី អឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម ពិសេសក៏មានការអញ្ជើញចូលរួមពី លោកស្រី ខាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា-ឡាវ-ថៃ-វៀតណាមផងដែរ។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ រយៈពេល ៤យប់ ៥ថ្ងៃ នៅខេត្តឧត្តរមានជ័យ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងផ្ដល់ភាពអង់អាចដោយយុវជនក្នុងបរិវត្តន៍កម្មឌីជីថល។
ទន្ទឹមនឹងនេះ ដើម្បីបង្កើតឱ្យមានការរឹតចំណងមិត្តភាព សហប្រតិបត្តិការ សាមគ្គីភាព ផ្លាស់ប្ដូរបទពិសោធន៍ក្នុងជួរយុវជន យុវជនពហុជំនាន់ពោល គឺមកពីសាខានិងគ្រឹះស្ថានឧត្តមសិក្សានិងមធ្យមសិក្សា, ផ្ដល់ការសិក្សាជាក់ស្ដែងពីប្រវត្តិនយោបាយ ឈ្នះ ឈ្នះ, ការតស៊ូក្នុងពេលមានសង្គ្រាមរបស់អតីតយុទ្ធជន, ការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមសហគមន៍, លើកកម្ពស់ការចូលរួមក្នុងការគាំពារថែរក្សាបរិស្ថានបៃតង, ការសម្អាតបរិស្ថាន និងបំណិនជីវិត ក្នុងគ្រឹះស្ថានសិក្សា, ការចូលរួមអនុវត្តគម្រោងកែច្នៃសម្រាម និងការយល់ដឹងពីបរិវត្តន៍កម្មឌីជីថលក្នុងវិស័យមនុស្សធម៌ និងប្ាសប្បនិ្មិត និងផ្ដល់ឱកាសឱ្យយុវជនបានស្គាល់ និងចូលរួមការពារសម្បត្តិវប្បធម៌របស់ប្រទេសជាតិ៕







































-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត