ព័ត៌មាន
យុវជនមើលឃើញពីគុណបំណាច់ធំធេង នៃការលះបង់របស់យុវជនជំនាន់មុនក្នុងការសង្គ្រោះកម្ពុជា
២ធ្នូ ឆ្នាំ ២០២៤នេះ ជាខួបលើកទី ៤៦ឆ្នាំ ទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ យុវជនជាអ្នកបន្តវេន បានលើកឡើងពីគុណបំណាច់ធំធេងនៃយុវជនជំនាន់មុន ដែលហ៊ានពលី បញ្ចប់របបខ្មៅងងឹត ឈានទៅការកសាងសន្តិភាព ផ្ដល់ជាជីវិតថ្មីជូនប្រជាពលរដ្ឋ។
ជាប្រយោគដំបូង ដែលយុវជនបច្ចុប្បន្ន លើកឡើងក្នុងឱកាសខួបលើកទី ៤៦ឆ្នាំ ទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺជាការថ្លែងអំណរគុណ ដល់យុវជនជំនាន់មុន។ ការអរគុណចំពោះ សាមគ្គីភាព ភាពក្លាហាន ហ៊ានពលី គិតពីជាតិ ងើបតស៊ូប្រឆាំង បង្កើតជារណសិរ្ស ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។
ពួកគាត់ពិតជាដឹងគុណ ចំពោះការលះបងគ្រប់យ៉ាងរបស់យុវជនជំនាន់មុន ដែលបានបង្កើតសន្តិភាពសម្រាប់កម្ពុជា និងផ្ដល់នូវអ្វីគ្រប់យ៉ាងដែលជាតិកម្ពុជាមានក្នុងពេលសព្វថ្ងៃ។
ភ្ជាប់ជាមួយការដឹងគុណ ពួកគេជាជន មើលឃើញពីកាត្វកិច្ចខ្លួន។ កាតព្វកិច្ច ក្នុងការរក្សាសាមគ្គីភាព តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសមត្ថភាពខ្លួនឱ្យក្លាយជាធនធានសម្រាប់ជាតិ ចូលរួមការងារដើម្បីសង្គមនិងកាតព្វកិច្ចថែរក្សា សុខសន្តិភាព ដែលកម្ពុជាទទួលបានពីការលះបង់សាច់ស្រស់ ឈាមស្រស់របស់យុវជនជំនាន់មុន។
២ធ្នូ ឆ្នាំ ១៩៧៨ ជាការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលទទួលបានជ័យជំនះថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។
ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕ អត្ថបទ៖ គឹមហុក







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម