ព័ត៌មាន
ក្រសួងបរិស្ថាន និងក្រសួងធនធានធម្មជាតិចិនចុះអនុស្សារណៈយោគយល់គ្នាដើម្បីភាពស្អាត ភាពបៃតង និងចីរភាពក្រោមគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការ មហាសមុទ្រ ប្រកបដោយ ចីរភាព
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ មហាសមុទ្រ ប្រកបដោយ ចីរភាពរវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៤។ ពីធីចុះហត្ថលេខានេះ ខាងភាគីកម្ពុជាតំណាងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងភាគីចិនតំណាងដោយ ឯកឧត្តម SUN Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម SUN Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិចិនបានថ្លែងថា គំនិតផ្តួចផ្តើមរួមគ្នារវាងកម្ពុជាចិន ដែលជាមិត្តដែកថែបយូរអង្វែងនេះ នឹងឆ្លើយតបការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីបៃតង/ខៀវនៃការលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តរភាព ដែលក្នុងនោះរួមមាន ការសម្អាតមហាសមុទ្រ ការកសាសម្ថ ិងការផ្ទេរបច្ចេកវិទ្យា ទាំងនេះគឺជា គោលបំណងយ៉ាងជាក់លាក់ក្នុងការបង្កើតអត្ថប្រយោជន៍ដ៏មានអត្ថន័យ និងយូរអង្វែងសម្រាប់បរិស្ថាន សម្រាប់សហគមន៍របស់យើង និងមនុស្សជំនាន់ក្រោយរបស់យើង ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងយូរអង្វែងរបស់យើង។

ស្របគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈប្រតិភូចិន និងប្រជាពលរដ្ឋរបស់សាធារណរដ្ឋចិនគ្រប់រូប ដែលបានយកចិត្តទុកដាក់ជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បរិស្ថានយើង ពីព្រោះថាបរិស្ថានគឺមិនមានព្រំដែនកំណត់នោះឡើយ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងរីកចម្រើនរវាងប្រជាជាតិយើងទាំងពីរ ដែលបានកសាងឡើងរួមគ្នាដោយការគោរពគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមគ្នាដើម្បីភាព ស្អាត ភាពបៃតង និងចីរភាពនាពេលអនាគត ដើម្បីការពារមហាសមុទ្ររបស់យើង គ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជីវចម្រុះ ការបំពុល និងការប្រែប្រួលអាកាសធាតុ។ អនុលោមតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើសសរស្តម្ភចំនួនបី គឺភាពស្អាត ភាពបៃតង និងចីរភាព ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម