ព័ត៌មាន
អតីតយុទ្ធជនអរគុណរាជរដ្ឋាភិបាលខិតខំថែរក្សាសមទ្ធិផលនានាកើតចេញពីថ្ងៃកំណើតរណសិរ្យ២ធ្នូ
នៅថៃ្ងទី២ ខែធ្នូ ឆ្នាំ២០២៤ គឺជាថ្ងៃគម្រប់ខួប៤៦ឆ្នាំគត់ នៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឆ្នាំ១៩៧៨ ឆ្នាំ២០២៤ ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ តាមរយៈថ្ងៃនេះដែរ បណ្តាអតីតយុទ្ធជនតាមមូលដ្ឋាន បានអរគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដែលបានខិតខំថែរក្សាការពារសមទ្ធិផលសន្តិភាព ដែលផ្តើមចេញពីថ្ងៃកំណើតរណសិរ្យ២ ធ្នូនេះ។
បណ្តាអតីតយុទ្ធជនតាមមូលដ្ឋាន ដែលធ្លាប់បានឡើងសមរភូមិប្រយុទ្ធក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី២ ខែធ្ននេះថា ជារួមមានថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ៧ មករា ១៩៧៩ និងមានសុខសន្តិភាព ការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃនេះ។
បណ្តាអតីតទាហានចូលនិវត្តន៍ ក៏បានរំលឹកថា កំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ គឺជាថ្ងៃដែលខ្មែរបានសាមគ្គី ប្រមូលផ្តុំរួមគ្នាក្រោមការដឹកនាំរបស់សមេ ជា ស៊ី សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្រោកឡើងធ្វើការផ្តួលរំលំរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងអំឡុងពេលនោះ គឺមានយុទ្ធមិត្តជាច្រើនបានស្លាប់ ពលី និងខ្លះមានពិការភាពរហូតមកដល់សព្វថ្ងៃនេះ ហើយអតីតយុទ្ធជនក៏បានថ្លែងអំណរគុណ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបន្តខិតខំថែរក្សាសន្តិភាព មិនឲ្យសង្គ្រាមកើតឡើងវិញ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងអភិវឌ្ឍបាននូវសមិទ្ធិផលថ្មីៗយ៉ាងសំបូរបែបជាច្រើន។
សូមបញ្ជាក់ថា ថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នានៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិសេរីភាព និងរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជារួចផុតពីការកាប់សម្លាប់ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ហើយការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍នេះ គឺបានជ័យជន្នះទាំងស្រុងនាថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩៕ អត្ថបទ៖ ស៊ុម សុខជា



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម