ព័ត៌មាន
អ្នកជំនាញលើកទឹកចិត្តដល់យុវជនចូលរួមថែរក្សា អភិរក្ស និងផ្សព្វផ្សាយល្បែងទាញព្រ័ត្រខ្មែរ
នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាថ្ងៃខួប៩ឆ្នាំ ដែលល្បែងទាញព្រ័ត្រខ្មែរបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្នុងថ្ងៃនេះដែរ អ្នកជំនាញបានលើកទឹកចិត្តដល់យុវជនចូលរួមថែរក្សា អភិរក្ស និងផ្សព្វផ្សាយល្បែងមួយនេះឲ្យមានភាពល្បីល្បាយបន្ថែមទៀត។
មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី០២ ខែធ្នូនេះ លោក ថន ស៊ុយទ្រី សមាជិកសហគមន៍កំពង់កុង និងជាអ្នកសិក្សាអំពីល្បែងទាញព្រ័ត្រ បានឱ្យដឹងថា កន្លងទៅ និងបច្ចុប្បន្ន សហគមន៍កំពង់កុង បានចូលរួមថែរក្សាដើមផ្តៅនៅក្នុងសហគមន៍ដែលជាវត្ថុធាតុដើមសម្រាប់ធ្វើព្រ័ត្រ និងបានចូលថែរក្សា និងអភិរក្សល្បែងទាញព្រ័ត្រនេះ ពីអ្នកជំនាន់មុនរហូតមកដល់អ្នកជំនាន់ក្រោយ។ លោកបន្តថា តាមការសង្កេត រាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែបានយកចិត្តទុកដាក់ថែរក្សា និងអភិរក្សមរតកវប្បធម៌ខ្មែរ ក្នុងក៏មានល្បែងាញព្រ័ត្រមួយផងដែរ។ យ៉ាងណាក្តី ដើម្បីធានាឱ្យល្បែងទាញព្រ័ត្រឱ្យនៅស្ថិតស្ថេរគង់វង្សចាំបាច់ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ និងជាពិសេសយុវជនជំនាន់ក្រោយ។
គួររម្លឹកដែរថា ល្បែងទាញព្រ័ត្រ ដែលជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទមានតាំងពីដូនតាមកហើយនោះ ត្រូវបានចុះបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធមអរូបីនៃមនុស្សជាតិរបស់អង្គយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលថែរក្សាបេតិកភណ្ឌវប្បធម៌ ប្រទេសណាមីប៊ី នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ ការចុះបញ្ជីល្បែងទាញព្រ័ត្រនេះ ធ្វើឡើងរួមគ្នាក្នុងប្រទេសចំនួន៤រួមមាន៖ប្រទេសកម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង និងប្រទេសវៀតណាម។
គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានសម្បត្តិបេតិកភណ្ឌអរូបីជាច្រើនត្រូវបានចុះក្នុងបញ្ជីអង្គការយូណេស្កូ ដែលក្នុងនោះរួមមាន៖ របាំព្រះរាជទ្រព្យ ល្ខោនស្រមាលស្បែកធំ ល្បែងទាញព្រ័ត្រ និងគុនល្បុក្កតោជាដើម៕ អត្ថបទ៖ទូច សោភ័ណ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម