ព័ត៌មាន
សហគមន៍កសិកម្មទំនើបស្រូវនាងអំ គ្រោងដាក់លក់រាយអង្ករនាងអំជាផ្លូវការ នៅដើមឆ្នាំ២០២៥ខាងមុខ
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ នឹងមានផលិតជាអង្ករលក់រាយដោយផ្ទាល់ទៅកាន់អ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ ខណៈក្រសួង កំពុងរៀបចំជាប្រញាប់ក្នុងការបញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍។

នៅលើផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហោះនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងថា ពេលនេះក្រសួងកសិកម្មកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាង នៃផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទួបានារគាំទ្រពីអង្គការ Swiss Contact ។
ឯកឧត្តម បានលើកឡើងបន្តថា ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលកសិករភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ ឥឡូវនេះ សហគមន៍អាចមានទុនបង្វិលគ្រប់គ្រាន់ ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបានតម្លៃបន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។

ឯកឧត្តម ឃឹម ហ្វីណង់ បានអំពាវនាវដល់សាធារណជនទូទៅ ជាពិសេសអ្នកដែលចូលចិត្តប្រភេទស្រូវចម្ការអង្កររឹងល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់នៃកសិករសហគមន៍ កុំភ្លេចចាំជួយគាំទ្រ និងសាកល្បងទិញយកទៅហូបទាំងអស់គ្នា នៅដើមឆ្នាំ២០២៥ខាងមុខនេះហើយ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ កាលពីពេលកន្លងទៅ បានចាប់ផ្តើមប្រមូលផលជាលើកដំបូងរបស់ខ្លួន លើផ្ទៃដីផលិតកម្មជិត ៦០០ហិកតា ទទួលបានទិន្នផលក្នុងរង្វង់ ២,៥តោន ទៅ ៣តោន ក្នុងមួយហិកតា និងលក់ចេញបានក្នុងតម្លៃកុងត្រាទុកមុន ៩៥០រៀល ក្នុងមួយគីឡូក្រាម៕ អត្ថបទ ឈិត បូរ៉ាវី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម