ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ណែនាំប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺថ្មី ត្រូវខិតខំផ្ដល់ចំណេះដឹងដល់កសិករ ដើម្បីបង្កបង្កើនផលកាន់តែល្អ
កំពង់ស្ពឺ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺថ្មី ជំនួសអ្នកចាស់ត្រូវចូលនិវត្តន៍ ត្រូវខិតខំដោះស្រាយសំណូមពរ និងផ្ដល់ចំណេះដឹងផ្នែកកសិកម្ម ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បង្កបង្កើនផល កាន់តែទទួលបានទិន្នផលល្អ ។
ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺថ្មី នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ឌីណា មានប្រសាសន៍ថា ប្រធានមន្ទីរថ្មី ត្រូវខិតខំបំពេញតួនាទីឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបនឹងជំនឿទុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាកសិករនៅថ្នាក់មូលដ្ឋាន តាមរយៈការបំពេញការងារឱ្យបានល្អប្រសើរ ដោយអនុវត្តន៍ទៅតាមគោលនយោបាយដែលបានដាក់ចេញ ហើយដើម្បីអនុវត្តការងារ ឲ្យសម្រេចទៅតាមគោលការណ៍បាន គឺទាមទារផងដែរ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបន្ស៊ីការងារគ្នា និងដាក់ទិសដៅតែមួយ ហើយជំរុញដល់មន្ត្រីក្រោមឱវាទបន្តអនុវត្តន៍ ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រធានមន្ទីរថ្មី ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន គឺធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាពនិងផ្តល់ផលចំណេញជាឧត្តមប្រយោជន៍ ដល់ប្រជាកសិករ ពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារធានាឱ្យបាននូវសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ។
ឯកឧត្តម ឌិត ទីណា បានបន្ថែមថា ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានហូប មានប្រើ មានបាន និងមានរហូត ហើយក៏ត្រូវយកចិត្តទុកដាក់ និងកំណត់អាទិភាពឱ្យចំគោលដៅ ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ គឺត្រូវមានសហការឱ្យបានល្អជាមួយមន្ត្រី ក៏ដូចជាអាជ្ញាធរដែនដី លើវិស័យកសិកម្មនេះ ហើយការងារទាំងអស់នេះ មន្ទីរកសិកម្មគ្រប់រាជធានីខេត្ត ក៏ត្រូវខិតខំអនុវត្តន៍ឲ្យបានគ្រប់ៗគ្នា ៕ អត្ថបទ បាន សុខរិទ្ធិ












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម