ព័ត៌មាន
ពលរដ្ឋជាអតីតយុទ្ធជនមានជំងឺប្រចាំកាយនៅខេត្តឧត្តរមានជ័យត្រូវបានយកចិត្តទុកដាក់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បញ្ជូនមកព្យាបាលនៅភ្នំពេញ
ឧត្តរមានជ័យ៖អ៊ំប្រុស សំ សារិ និងអ៊ំស្រី ព្រំ សុខា ជាគ្រួសារអតីតយុទ្ធជន និង យោធិនពិការ ដែលមានបញ្ហាសុខភាពមកពីខេត្តឧត្តរមានជ័យ បានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ។
ក្រោយពីគាត់បានជួបលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្រៃ្តយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងយោធិនពិការ ចំនួន ៤៥៦ គ្រួសារនៅ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
សូមបញ្ជាក់ថា អ៊ំប្រុស សំ សារិ ធ្លាប់បានទទួលការព្យាបាលពីក្រុមគ្រូពេទ្យ TYDA ដោយវះកាត់ក្រពេញកដោយជោគជ័យកាលពីពេលកន្លងមក។
បច្ចុប្បន្ន ពួកគាត់កំពុងសម្រាក ពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការយកចិត្តទុកដាក់ពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យជំនាញ។ រាល់ការចំណាយទាំងអស់ ទាំងុងព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕






-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត