ព័ត៌មានអន្តរជាតិ
ផ្ទុះការតវ៉ានៅកូរ៉េខាងត្បូងជុំវិញបទបញ្ជាច្បាប់អាជ្ញាសឹករយៈពេលខ្លី ទោះត្រូវបានដកចេញរួចក៏ដោយ
លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol កំពុងប្រឈមនឹងការខឹងសម្បារ និងការប្រឆាំង បន្ទាប់ពីការសម្រេចចិត្តរបស់លោកក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក ជាបទបញ្ជាដែលប៉ុន្មានម៉ោងក្រោយមករូបលោកបានប្រកាសពីការដកចេញវិញ។

ប្រជាបាតុករនៅតាមដងផ្លូវនានានៅព្រឹកថ្ងៃពុធ ទី៤ ខែធ្នូសប្ដាហ៍នេះ អំពាវនាវឲ្យលោកលាលែងពីតំណែង ខណៈសមាជិកសំខាន់ៗក្នុងក្រុមរបស់ប្រធានាធិបតីរូបនេះបានស្នើឲ្យបញ្ចប់ការប្រមូលផ្ដុំទ្រង់ទ្រាយធំ។

អ្នកតវ៉ាមកពីក្រុមសហជីពកម្មករដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃពុធទី៤ធ្នូនេះ បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសដកចេញច្បាប់អាជ្ញាសឹកដែលរូបបានដាក់កាលពីប៉ុន្មានម៉ោងមុន។
ក្រុមបាតុករមកពីសហព័ន្ធសហជីពកូរ៉េ បានប្រកាសធ្វើូដកម្មមិនកំណត់រហូតដល់លោក Yoon លាលែងពីតំណែង។

ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកកាលពីយប់ថ្ងៃអង្គារក្នុងការអនុវត្តន៍ច្បាប់អាជ្ញាសឹក ជាលើកដំបូងសម្រាប់កូរ៉េខាងត្បូងក្នុងរយៈពេលជាង ៤ ទសវត្សរ៍ បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល រួមទាំងអ្នកនយោបាយ និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេសនេះនៅជុំវិញពិភពលោក។
មុននេះលោក Yoon បាននិយាយថា គណបក្សប្រឆាំងបានចាប់សភាធ្វើជាចំណាប់ខ្មាំង ដោយបន្ថែមថាមានភាពចាំបាច់ក្នុងការការពារកូរ៉េខាងត្បូងសេរីនិយមពីការគំរាមកំហែងបង្កឡើងដោយកងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង៕
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង