ព័ត៌មាន
កម្ពុជាបានរៀបចំខ្លួនរួចរាល់ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងថា កម្ពុជាបានរៀបចំខ្លួនរួចរាល់ហើយ ដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ខាងមុខ ដែលនេះគឺជាការតាំងចិត្តខ្ពស់រាជរដ្ឋាភិបាល ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច លើកទី១ ដែលមានប្រទេសចំនួន៧ចូលរួម ឯកឧត្តម លី ធុជ មានប្រសាសន៍ថា បើពិនិត្យលើសូចនាករ ពាក់ព័ន្ធនឹងដំណើរការ នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺវិស័យសំខាន់ កម្ពុជាឆ្ពោះទៅមុខ ដែលក្នុងនោះ រួមមានវិស័យមូលធនមនុស្ស និងសង្គមកិច្ច ប៉ុន្តែវិស័យសេដ្ឋកិច្ច ត្រូវពឹងផ្នែកទៅលើស្ថានភាពអន្តរជាតិមួយចំនួនដែរ ។
ឯកឧត្តមបានបន្តថា ដោយកន្លងមកយើងបានប៉ះពាល់ដោយសារបញ្ហាជំងឺកូវីដ-១៩ គឺកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីមានភាពរឹងមាំ និងឈ្លៀសវៃ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងវិញជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏កំពុងខិតខំកសាងបន្ថែមទៀត ។
ឯកឧត្តម លី ធុជ បានបន្ថែមថា សម្រាប់កិច្ចប្រជុំ ត្រួតពិនិត្យកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច លើកទី១ គឺពិភាក្សាផ្ដោតទៅលើវិស័យធនធាមនុស្ស សង្គមកិច្ច សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីគាំទ្រដល់ដំណើការ នៃការវិវឌ្ឍរបស់បណ្ដាប្រទេស ដែលមានការអភិវឌ្ឍតិចតួច ដើម្បីចាកចេញពីស្ថានភាពនេះ ទៅជាប្រទេសមានការអភិវឌ្ឍ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ និងមានបទពិសោធន៍យ៉ាងជោគជាំពីបញ្ហាសង្គ្រាម កម្ពុជានឹងធ្វើបទបង្ហាញ និងចែករំលែកកិច្ចការកសាងជាតិ និងការការពារសុខសន្តិភាព ទៅដល់ប្រទេសដែលបានចូលរួមប្រជុំមាន ប្រទេសឡាវ នេប៉ាល់ គិរីបាទិ បង់ក្លាដេស ទូវ៉ាលូ និងកោះសូឡូម៉ុន ។
សូមបញ្ជាក់ថា ក្រោយដួលរលំនៃរបប ប៉ុល ពត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំកសាងជាតិ តាំងពីបាតដៃទទេ ធ្វើឲ្យកម្ពុជាមាននូវកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សជាប់គ្នា ហើយពីប្រជាពលរដ្ឋដែលក្នុងមួយថ្ងៃរកមិនបាន ១ដុល្លារផងនោះ ដោយបច្ចុប្បន្នក្នុងឆ្នាំៗ មនុស្សម្នាក់អាចរកបានចំណូលប្រមាណ ១ ៥០០ដុល្លារ ខណៈរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីនយោបាយ គាំទ្រសង្គមផ្សេងៗផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម