ព័ត៌មាន
រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តព្រះវិហារ មានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈកម្មធិការ អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការ អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ ចៅសង្កាត់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនរូបទៀត។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានឡើងអានសុន្ទរកថា សម្តេចកិត្តិសង្គហបណ្ឌិត មែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងរួចមក ឯកឧត្តមក៏បានរំលឹកបញ្ជាក់បន្ថែមខ្លះអំពីលក្ខន្តិកៈរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលត្រូវបានអនុម័តដោយមហា សន្និបាតទូទាំងប្រទេសរណសិរ្សលើកទី៥ នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០០៦ ដែលរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាអង្គការ សាមគ្គីភាពប្រជជនកម្ពុជា ៃគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា ដោយផុសចេញពីសណ្តានចិត្តស្មោះស្មគ្រ័របស់បុគ្គល និងមូហភាពទាំងឡាយ នៃកម្ពុជា ដែលមានឆន្ទៈស្នេហាជាតិ ស្រឡាញ់សន្តិភាព ប្រជាធិបតេយ្យ សេរីភាព និងការពារមាតុភូមិ។
ឯកឧត្តមបន្តថា ប្រវត្តិសាស្ត្រនៃកម្ពុជា បានកត់ត្រទុកយ៉ាងច្បាស់ថា ក្នុងកាលៈទេសៈ ដែលប្រជាជាតិ កំពុងស្ថិតក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង នៅក្នុងភូមិជើងឃ្លា ឃុំស្នូលស្រុកស្នួល ខេត្តក្រចេះ ហើយបានដាក់ចេញគោលការណ៍ ១១ខែ របស់រណសិ្សសម្រាប់អនុវត្តធ្វើការតស៊ូសង្គ្រោះជាតិ ដែលក្រោយមកបានប្តូរឈ្មោះ មកជារណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា និងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ក៏បានសម្រេចប្តូរឈ្មោះជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាវិញ។
ឯកឧត្តមបានគូសបញ្ជាក់ថា រចនាសម្ព័ន្ធរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មាន ០៤ថ្នាក់ គឺថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់ ហើយបច្ចុប្បន្ន គណៈកម្មាធិការណសិរ្ស ខេត្តព្រះវិហារ បានកែសម្រួលសមាសភាពថ្មីស្របតាមការណែនាំ ដែលមានសមាជិក សមាជិកា សរុបចំនួន ១២៦រូប និងសមាជិកគណៈ អចិន្ត្រៃយ៍មានចំនួន ៣៨រូប។ ដោយឡែក សម្រាប់រចនាសម្ព័ន្ធថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ កន្លងមកក៏បានរៀបចំសមាសភាព ដឹកនាំស្របតាមគោលការណ៍នាំផងដែរ។
ទន្ទឹមនេះ សូមថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ បន្តយកចិត្តទុកដាក់រៀបចំពិនិត្យកែសម្រួលសមាស ភាពគណៈកម្មាធិការរណសិរ្សរបស់ខ្លួន ដើម្បីឱ្យស្របជាមួយលក្ខន្តិកៈ និងគោលការណ៍ណែនាំ និងតាមការចង្អុលដឹកនាំពីគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សខេត្ត និងអនុវត្តរបៀបរបបធ្វើការងារ ឱ្យស្របតាមគោលការណ៍កំណត់៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម