ព័ត៌មាន
ក្រុមហាម៉ាស គំរាម “សម្លាប់” ចំណាប់ខ្មាំង បើអ៊ីស្រាអែល បើកប្រតិបត្តិការជួយសង្គ្រោះ
ក្រុមហាម៉ាស បាននិយាយថា ខ្លួនទទួលបានព័ត៌មានថា អ៊ីស្រាអែលមានបំណងធ្វើប្រតិបត្តិរំដោះចំណាប់ខ្មាំង ដែលស្រដៀងនឹងប្រតិបត្តិការដែលបានធ្វើឡើងនៅក្នុងជំរំ នូសៃរ៉ាត់ (Nuseirat) នៃតំបន់ហ្កាហ្សា កាលពីខែមិថុនា ហើយបានគំរាមថានឹង “សម្លាប់” អ្នកជាប់ឃុំខ្លួនទាំងនោះ ប្រសិនបើសកម្មភាពបែបនេះបានកើតឡើង នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្ទៃក្នុងមួយមើលឃើញដោយសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ (០៤ ធ្នូ)។

នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២២ ខែវិច្ឆិកា នោះ ក្រុមហាម៉ាស បានប្រាប់ប្រតិបត្តិកររបស់ខ្លួនថាមិនបាច់ខ្វល់ពីផលប៉ះពាល់នៃការធ្វើតាមការណែនាំនោះទេ ហើយថា ខ្លួនបានចាត់ទុកអ៊ីស្រាអែល ជាអ្នកទទួលខុសត្រូវចំពោះជោគវាសនារបស់ចំណាប់ខ្មាំង។

សេចក្តីថ្លែងការណ៍ ដែលប្រភពជាន់ខ្ពស់របស់ហាម៉ាសបានប្រាប់រ៉យទ័រដោយសម្អាដ់ង្គភាពស៊ើបការណ៍សម្ងាត់របស់ខ្លួននោះ មិនបានបញ្ជាក់ថានៅពេលណាដែលប្រតិបត្តិការរំដោះរបស់អ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងកើតឡើងឡើយ។

មិនមានការឆ្លើយតបភ្លាមៗរបស់អ៊ីស្រាអែល ចំពោះសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែកាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz ដោយនិយាយថា សម្ពាធលើក្រុមហាម៉ាស កំពុងកើនឡើង ហើយនៅពេលនេះ “យើងនឹងពិតជាអាចឈានទៅរកកិច្ចព្រមព្រៀងចំណាប់ថ្នូរបានហើយ”៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម