ព័ត៌មាន
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៤ បើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី៥ ធ្នូនេះ
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ ដែលមានការដាក់តាំងបង្ហាញលក់សម្ភារបរិក្ខា ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ព្រមទាំងមានអចលទ្រព្យ ធនាគារ និងសេវាកម្មជាច្រើនទៀត បានប្រកាសបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីភ្ញៀវពីកិត្តិយសជាច្រើនរូប នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា រហូតមកដល់ពេលនេះ គឺជាឆ្នាំទី១៤ហើយ គមបានៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាគម ហើយក៏ជាលើកទី១២ នៃការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា-អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា។

លោកអ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា គោលបំណងចម្បងនៃការរៀបចំកម្មវិធីតាំងពិព័រណ៍នេះ គឺដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រ សំណង់នីមួយៗ អាចចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនជារៀងរាល់ឆ្នាំ និងអាចធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារខាងវិស័យសំណង់នៅកម្ពុជា ជាពិសេសបង្កើតជាវេទិកាឲ្យអ្នកទិញ អ្នកលក់ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់ ថែមទាំងអាចជម្រុញឲ្យមានការ សហការគ្នាជាដៃគូររវាងគូភាគី ដើម្បីទទួលបាននូវតម្លៃ និងលក្ខខណ្ឌទូទាត់ពិសេសៗ ពីដៃគូរ អាជីវកម្ម។

នៅក្នុងពិធីបើកសម្ពោធពិព័រណ៍នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ផ្តើមចេញពីពិព័រណ៍នេះ ត្រូវរួមគ្នាកសាងនូវឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងបន្ត ការជួបើជុំគ្នានាពេលនេះ គឺជាឱកាសដ៏ល្អប្រសើរ ដើម្បីជជែកពិភាក្សារកវិធីសាស្ត្រ ធ្វើយ៉ាងណាឱ្យការងារដែលអ្នកទាំងអស់គ្នាកំពុងធ្វើទទួលបានប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យឧស្សាហកម្មសំណង់ និងអចលនទ្រព្យកាន់ល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ។ ដោយឡែក វិស័យធនាគារ សូមផ្តល់អត្រាការប្រាក់ក្នុងតម្លៃទាប ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញលនៅដ្ឋានដើម្បីរស់នៅសមរម្យ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់គោលការណ៍លើកទឹកចិត្តពន្ធដារ ក្នុងវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកក្នុងការចំណាយបង់ពន្ធ ដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ។

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ លើកទី១២នេះ មានក្រុមហ៊ុនចូលរួមចំនួន ១១២ក្រុមហ៊ុន ស្មើនឹង ២៣៧ស្តង់ និងមានសម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើនសរុបប្រមាណជាង ៥០០ប្រភេទ រួមទាំងសេវាកម្មផ្សេងៗជាង៥០ប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យសំណង់ មកដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍នាពេលនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម