ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍”
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជាន់ខ្ពស់ពីសាធារណរដ្ឋកូរ៉េ ប្រទេសចូលរួមទាំង១២ និងដៃគូអភិវឌ្ឍ សរុបប្រមាណ ៦០រូប។

ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុា ំ២០២-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ ក.ប.ទ. បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលានេះ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មជ្ឈមណ្ឌលមុខងារសាធារណៈប្រចាំទីក្រុង Astana នៃប្រទេស Kazakhstan ក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ (MOIS) ទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ធនាគារពិភពលោក (WB) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

សិក្ខាសាលានេះ គឺជាផ្នែកនៃគំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍសមត្ថភាពរយៈពេលបីឆ្នាំ (២០២៤-២០២៦) នៃមជ្ឈមណ្ឌលមុខងារសាធារណៈប្រចាំទីក្រុង Astana Kazakhstan និង UNDP ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់មន្រ្តីសាធារណៈ ដើម្បីគាំទ្រដល់ការធ្វើអភិបាលកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសចូលរួមចំនួន ១២ រួមាន Armenia, Azerbaijan, Georgia, Kazakhstan, Kyrgyzstan, Tajikistan, Uzbekistan, Mongolia, Laos PDR, Bandgladesh, Philipine និងកម្ពុជា។

សិក្ខាសាលាថ្នាក់តំបន់នេះរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាឱ្យមន្រ្តីជាន់ខ្ពស់ និងអ្នកចូលរួម ដើម្បីផ្លាស់ប្តូរចំណេះដឹង ផ្តល់ឱកាសក្នុងការសន្ទនាផ្លាស់ប្តូរយោបល់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដោយការទទួលខុសត្រូវ និងជាយុទ្ធសាស្រ្តសម្រាប់ជំរុញការធ្វើបរិវត្តកម្មលើតួនាទីរបស់រដ្ឋាភិបាល ការរៀបចំនិងការអនុវត្តគោលនយោបាយ ព្រមទាំងដំណើរការ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងសិក្ខាសាលានេះ អ្នកជំនាញមកពីក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ (MOIS) និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) នឹងធ្វើការចែករំលែកចំណែះដឹង ជំនាញ និងឧត្តមានុវត្តន៍ថ្មីៗទាក់ទងនឹងការប្រើប្របច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្នុងវិស័យសាធារណៈនៅក្នុងប្រទេសូរ៉េ។ បន្ថែមពីលើនេះ អ្នកជំនាញពីធនាគារពិភពលោក (WB) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ក៏នឹងចែករំលែកពីចំណេះដឹងនិងបទពិសោធដែលអនុញ្ញាតឱ្យអ្នកចូលរួមទទួលបាននូវការយល់ដឹងបន្ថែមក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការរៀបចំ និងដំណើរការនៃអនុវត្តគោលនយោបាយ ព្រមទាំងដំណើរការនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ក្នុងនាមជាម្ចាស់ផ្ទះ ក.ប.ទ. ក៏នឹងចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធរបស់កម្ពុជា អំពីដំណើរនៃការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការធ្វើអភិបាលកិច្ច និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការកសាងសមត្ថភាពលើជំនាញឌីជីថលនៅកម្ពុជា ផងដែរ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម