ព័ត៌មាន
អភិបាលខេត្ត និងព្រះរាជអាជ្ញា សហការចុះដោះស្រាយបញ្ចប់វិវាទដីធ្លីប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ បាន១ករណីទៀតតាមយុទ្ធសាស្ត្រឈ្នះឈ្នះ
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកអភិបាលរងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត និងក្រុមការងារតាមមន្ទីរជំនាញបានអញ្ជើញចុះដោះស្រាយបញ្ជប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការរបស់ប្រជាពលរដ្ឋខ្មែរឥស្លាម បាន១ករណីទៀតតាមយុទ្ធសាស្ត្រឈ្នះឈ្នះ និងទទួលបានជោគជ័យជាទីគាប់ចិត្ត។ ការដោះស្រាយបញ្ចប់វិវាទនេះ បានធ្វើឡើងនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
ប្រជាពលរដ្ឋជាភាគីទំនាស់បានអោយដឹងថា៖ ពួកគាត់មានទីលំនៅបច្ចុប្បន្ននៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងមានវិវាទដីធ្លីនឹងគ្នាជាច្រើនឆ្នាំមកហើយ ។ នៅថ្ងៃនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមនិងក្រុមការងារមន្ទីរជំនាញ បានចុះមកដោះស្រាយវិវាទដីធ្លីពួកគាត់នៅសាលាឃុំតាជេសតែម្តង និងបានពន្យល់ណែនាំពួកគាត់ជាភាគីទំនាស់ទាំងសងខាងអោយឈប់ទាស់ទែងគ្នាតទៅទៀត ។ ឯកឧត្តមទាំង២នាក់ និងក្រុមការងារមន្ទីរជំនាញ បានយកយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មកដោះស្រាយ ធ្វើអោយភាគីទាំងសងខាងពេចិត្ត និងទទួលយកដោយបានផ្តិតមេដៃបញ្ចប់វិវាទតែម្តង។
ក្នុងឱកាសចុះដោះបញ្ចប់វិវាទដីធ្លីប្រជាពលរដ្ឋនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងបញ្ជាក់ថា៖ ចាប់តាំងពីឯកឧត្តមឡើងកាន់តំណែងជាអភិបាលខេត្តកំពង់ឆ្នាំងមកដល់ថ្ងៃនេះ គឺមានសំណុំរឿងប្រមាណជាង១៦០០សំណុំរឿង ហើយឯកឧត្តម និងក្រុមការងារបានដោះស្រាយវិវាទដីធ្លី និងវិវាទផ្សេងៗទៀតបានប្រមាណជាង១៥០០សំណុំរឿង និងនៅសល់ជាង១០០សំណុំរឿងទៀតកំពុងអោយក្រុមការងារខេត្តស្រុកឃុំ និងមន្ទីរជំនាញចុះដោះស្រាយជាបន្តបន្ទាប់ ហើយសង្ឃឹមថាបងប្អូននឹងស្ម័គចិត្តចូលរួមដោះស្រាយបញ្ចប់សំណុំរឿងទាំងអស់នោះនៅក្រៅប្រព័ន្ធតុលាការទាំងអស់គ្នា។
ការចុះដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការក្នុងពេលនេះ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម