ព័ត៌មាន
សហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអនរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក
សហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បានប្រកាសកិច្ចសហការជាថ្មីម្តងទៀត តាមរយៈពិព័រណ៍ផលិតផលក្នុងស្រុក ដែលចាប់ដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខ ស៊ីធី និងផ្សារទំនើបអ៊ីអនមានជ័យ។

យោងតាមសហគ្រិនខ្មែរ នៅល្ងាចថ្ងៃទី៤ ខែធ្នូនេះ បានឲ្យដឹងថា ពិព័រណ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មីៗ សម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់និងនៅក្រៅតំបន់។ នេះគឺជាលើកទី៨ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បានសហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផលនិងសហគ្រាសធុនតូចនិងមធ្យម ក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។ ពាក្យស្លោកនៃពិព័រណ៍នេះគឺ «គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា ភាពជាដៃគូជាមួយអ៊ីអនពង្រឹងការកសាងប្រព័ន្ធអេកូឡូស៊ីក្នុងការជំរុញការលក់ ក៏ដូចជាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ។ ពិព័រណ៍ផលិតផលក្នុងស្រុកនេះ គឺស្របទៅតាមបេសកកម្មសហគ្រិនខ្មែរ ក្នុងការផ្សព្វផ្សាយផលិតផល និងអាជីវកម្មក្នុងស្រុកនៅក្នុងផ្សារទំនើប និងកន្លែងផ្សេងៗទៀត។ នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅកាន់ឱកាសទីផ្សារធំៗបន្ថែមទៀត។

លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុន អ៊ីអន (ខេមបូឌា) បានលេីកឡេីងថា អុីអន ប្តេជ្ញាគាំទ្រកសិករក្នុងស្រុកផ្សព្វផ្សាយផលិតផលក្នុងស្រុក និងធានាសុវត្ថិភាពចំណីអាហារគុណភាព និងតម្លៃសមរម្យដល់អតិថិជនទាំងអស់។
លោកបានបន្ថែមថា កុំភ្លេចចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនៅសាខាផ្សារទំនើបអ៊ីអន ដែលនៅជិតបំផុត។ អ្នកនឹងអាចទិញផលិតផលក្នុងស្រុកដែលមានគុណភាពល្អជាច្រើនពីគ្រឿងទេសផ្សេងៗ និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ រួមមានបន្លែស្រស់ ទឹកដោះគោ អង្ករ វត្ថុអនុស្សាវរីយ៍ និងផលិតផលផ្សេងៗទៀត។ លើសពីនេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខនិងឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់រាល់ការបញ្ជាទិញចាប់ពី ១៥ដុល្លារឡើងទៅ៕អត្ថបទ៖ ឈិត បូរ៉វី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម