ព័ត៌មាន
ប្រតិភូធុរកិច្ចជនឡាវ ចុះទស្សនកិច្ចស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា
ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ និងក្រុមហ៊ុន ពេទ្យយើង ហ៊ែលថេក ឯ.ក នឹងធ្វើជាម្ចាស់ផ្ទះទទួលគណប្រតិភូមន្ត្រីរដ្ឋាភិបាល និងប្រតិភូធុរកិច្ចជនឡាវសម្រាប់ធ្វើទស្សនៈកិច្ចសិក្សាស្វែងអំពីសេវាសុខាភិបាលឌីជីថលនៅកម្ពុជា ខណៈប្រតិភូមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឩត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីមកបំពេញទស្សកិច្ចជាផ្លូវរដ្ឋ និងធ្វើជាសហប្រធានវេទិកាធុរកិច្ចកម្ពុជា-ឡាវ ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅរាជធានីភ្នំពេញ។
ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា មន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យថ្នាក់ជាតិមួយ ដែលបានអនុវត្តកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យ និងសេវាឌីជីថល ពេទ្យយើង ដើម្បីធ្វើផ្លាស់ប្តូរប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យ និងសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យទាំងមូលប្រតិបត្តិការបែបឌីជីថលពេញលេញចាប់តាំងពីឆ្នាំ២០២២។ ឯកឧត្តម បានបន្តថា អ្នកជំងឺ ដែលទួលេវាព្យាបាលៅមន្ទីរពេទ្យឥឡូវនេះ គឺទទួលបានកំណត់ត្រាឌីជីថល ពីមន្ទីរពេទ្យ ហើយអាចរក្សាទុកបែបឌីជីថលលើស្មាតហ្វូនរបស់ពួកគេ។ ឯកឧត្តម បានបន្តថា អ្នកជំងឺអាចទទួលបានសាររំលឹកត្រូវត្រឡប់មកជួបវេជ្ជបណ្ឌិតវិញ ទទួលបានវេជ្ជបញ្ជាឌីជីថល និងការជូនដំណឹងអំពីការលេបថ្នាំតាមវេជ្ជបញ្ជារបស់ពួកគេតាមកាលវិភាគបានណែនាំ។ លើសពីនេះទៀត អ្នកជំងឺទទួលបានអត្ថបទគន្លឹះថែទាំជឿទុកចិត្តប្រចាំថ្ងៃពីប្រភពច្បាស់លាស់ និងវេជ្ជបណ្ឌិតជំនាញថែមទៀតផង។
លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល ពេទ្យយើង បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា ពេទ្យយើង ត្រូវបានផ្តួចផ្តើមបង្កើតឡើងជាក្រុមហ៊ុន Startup កម្ពុជាផ្តល់ដំណោះស្រាយក្នុងវិស័យសុខាភិបាល និងកសាងប្រព័ន្ធសុខាភិបាលឌីជីថលតាំងពីឆ្នាំ២០១៥ ហើយបានពង្រីកទីផ្សារនៅបណ្តាប្រទេសសមាជិកអាស៊ាន និងបានបោះជំហានទៅបើកការិយាល័យកណ្តាលថ្មីនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកសេវាកម្មបច្ចេកវិទ្យាសុខាភិបាលរបស់ខ្លួនទៅទីផ្សារនៅអាមេរិក និងពិភពលោកផងដែរ។
លោកស្រី បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង ត្រូវបានដាក់ឱ្យប្រើប្រាស់ និងចូលរួមផ្លាស់ប្តូរប្រតិបត្តិការរបស់មន្ទីរពេទ្យរដ្ឋ និងឯកជនរាប់រយក្នុងប្រទេសកម្ពុជា នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ជាដើមចាប់តាំងពីឆ្នាំ២០១៥។ ពេទ្យយើង បាននិងកំពុងជួយជាវិជ្ជាមានដល់ការថែទាំសុខភាព និងជីវិតរបស់មនុស្សជាង ៥លាននាក់ តាមរយៈដំណោះស្រាយថែទាំសុខភាពឌីជីថលទំនើប ហើយអ្នកជំងឺរាប់លាននាក់មានទិន្នន័យវេជ្ជសាស្ត្រឌីជីថលរបស់ពួកគេពីការទៅទទួលសេវានៅមន្ទីរពេទ្យ និងគ្លីនិកដៃគូ ហើយលទ្ធផលថែទាំសុខភាពកាន់តែប្រសើរឡើងជាមុន ដែលពួកគេមិនធ្លាប់ទទួលបានដោយរលូន និងមានសុវត្ថិភាព៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម