ព័ត៌មាន
លោកប្រធានាធិបតីបារាំង Macron បញ្ជាក់ជាថ្មីថា លោកនឹងបន្តកាន់តំណែងរហូតដល់ចប់អាណត្តិ
លោកប្រធានាធិបតីបារាំង Emmanuel Macron បានបញ្ជាក់ជាថ្មីនៅថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នសប្ដាហ៍នេះថាលោកនឹងបន្តកាន់តំណែងរហូតដល់ចប់អាណត្តិរបស់លោកនៅខែឧសភា ឆ្នាំ២០២៧ ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិដែលបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសមាជិកសភាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោក ដែលដឹកនាំដោយលោក មីហ្សែល បានីញ៉េ (Michel Barnier) ។

លោក Macron បាននិយាយក្នុងអំឡុងពេលសុន្ទរកថា ១០ នាទីថា អាណត្តិដែលអ្នកបានផ្តល់ឱ្យខ្ញុំគឺមានរយៈពេល ៥ ឆ្នាំ ហើយខ្ញុំនឹងអនុវត្តរហូតដល់ទីបញ្ចប់ ដោយបន្ថែមថាលោកនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Macron បានស្ដីបន្ទោសស្ថានភាពបច្ចុប្បន្នលើកង្វះការទទួលខុសត្រូវស់ជភាបក្សប្រឆាំង ហើយបាននិយាយថាក្រុមស្តាំនិងឆ្វេងនិយមជ្រុល បានបង្កើតជារណសិរ្សប្រឆាំងសាធារណរដ្ឋ។
លោកបាននិយាយថា រដ្ឋាភិបាលថ្មីនឹងអនុម័តច្បាប់ពិសេសមួយឡើងវិញនូវថវិកាឆ្នាំ២០២៤ សម្រាប់ឆ្នាំ ២០២៥ ហើយបន្ទាប់មកធ្វើសេចក្តីព្រាងថវិកាថ្មីនៅដើមឆ្នាំក្រោយ។

លោក Macron បានជួបសម្ព័ន្ធមិត្ត និងមេដឹកនាំសភាកាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកបានស្វែងរកការតែងតាំងនាយករដ្ឋមន្ត្រីថ្មីយ៉ាងឆាប់រហ័សដើម្បីជំនួសលោក បានីញ៉េ ដែលបានលាលែងពីតំណែងជាផ្លូវការមួយថ្ងៃបន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំងបានបោះឆ្នោតផ្តួលរំលំរដ្ឋាភិបាលរបស់លោក ដោយស្នើឲ្យលោក បានីញ៉េ និងរដ្ឋាភិបាលរបស់លោកធ្វើជារដ្ឋាភិបាលចាំផ្ទះរហូតរដ្ឋាភិបាលថ្មី ត្រូវបានត្រូវបានបង្កើតឡើង៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម