ព័ត៌មាន
កម្ពុជាកំពុងជំរុញកិច្ចសហការជាមួយស៊ែប៊ី ដើម្បីអូសទាញអ្នកវិនិយោគក្នុងតំបន់ Balkans មកបណ្តាក់ទុន
ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី នឹងក្លាយទៅជាច្រកទ្វារថ្មី សម្រាប់ ការទាក់ទាញវិនិយោគទ្វេទិស ឈានឆ្ពោះសម្រេចបាននូវវត្តមានរបស់សហគ្រាស មកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ ទុនវិនិយោគនៅកម្ពុជានាពេលអនាគត។

ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី ដែលដឹកនាំដោយ ឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសស៊ែប៊ី និងលោកស្រី Jovana Majstorovic ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការអាស៊ី, នៅថ្ងៃទី ៥ ធ្នូ ម្សិលមិញនេះ, ឯកឧត្តមបានជ្រាបីមិត្ត អំពីសាវតារនៃការរៀបចំតាក់តែងបទប្បញ្ញត្តិ និងគោល នយោបាយពាក់ព័ន្ធ នឹងការវិនិយោគដែលរាជរដ្ឋាភិបាលតែងតែ ធ្វើការកែលម្អជាប្រចាំសំដៅផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត និង ការថែទាំវិនិយោគជូនវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យកាន់តែមានភាពទាក់ទាញ និងអំណោយផលខ្ពស់។

បន្ថែមពីនេះ ឯកឧត្តមក៏បានបង្ហាញសុទិដ្ឋិនិយមថា ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និង ឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី នឹងក្លាយទៅជាច្រកទ្វារថ្មី សម្រាប់ពង្រឹង និងពង្រីកសកម្មភាពជំរុញ និងទាក់ទាញវិនិយោគទ្វេទិស ឈានឆ្ពោះសម្រេចបាននូវវត្តមានរបស់សហគ្រាស មកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលអនាគត។

នៅក្នុងជំនួបនេះដែរ, លោកស្រី Jovana Majstorovic បានសម្តែងនូវសេចក្តីរីករាយ សម្រាប់បដិសណ្ឋារកិច្ចប្រកបដោយ ភាពកក់ក្តៅ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនចំពោះគណៈប្រតិភូដែលអញ្ជើញមកពីប្រទេសស៊ែប៊ី។ ស្របគ្នានេះ លោកស្រី ក៏បានជម្រាបជូន អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័នសភាពាណិជ្ជកម្ម និងឧស្សាហកម្ម និងបង្ហើបអំពីលទ្ធភាពក្នុងការរឹត ចំណង កិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។ នៅក្នុងឱកាសនេះ លោកស្រី ក៏បាន ស្នើភាគីកម្ពុជា ពិនិត្យលទ្ធភាពសហការរៀបចំជំនួបធុរកិច្ច ក្នុងឱកាសពិព័រណ៍ពិភពលោកអូសាកា ២០២៥ នៅប្រទេសជប៉ុន និង Expo Belgrade ២០២៧ នៅប្រទេសស៊ែប៊ី ក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មី នៃសក្តានុពល និង បរិយាកាសវិនិយោគនៅកម្ពុជា ជូនចំពោះសហគមន៍ធុរកិច្ចក្នុងតំបន់ Balkans៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម