ព័ត៌មាន
កំណើនភ្ញៀវទេសចរជាតិ និងបរទេស មកស្នាក់នៅ និងលេងកម្សាន្តនៅ រមណីយដ្ឋានប្រាសាទព្រះវិហារ មានការកើនឡើងក្នុងខែវិច្ឆិកា
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នៅតំបន់ស្រអែមមានដូចជា សេវាកម្មស្នាក់នៅ សេវាកម្មកម្សាន្ត សេវាកម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ ការចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នេះ ក្នុងគោលបំណង ដើម្បីប្រមូលទិន្នន័យព័ត៌មានទាក់ទងនឹងសេវាកម្ម ជំរុញការផ្សាព្វផ្សាយសេវាកម្មទេសចរណ៍ វាស់ស្ទង់អំពីតម្រូវការ និងស្ថិតិភ្ញៀវទេសចរមកទស្សនាកម្សាន្ត រមណីយដ្ឋានប្រាសាទព្រះវិហារ។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ-បរទេស មកស្នាក់នៅ និងលេងកម្សាន្តក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារមានចំនួនសរុប៤៩២០នាក់ក្នុងនោះ៖ ភ្ញៀវទេសចរជាតិមានចំនួន ៤៥៨៩នាក់ កើនឡើង៥១% ភ្ញៀវបរទេសចមានចំនួន៣៣១នាក់ កើនឡើង៨៤% បើធៀបនឹងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម