ព័ត៌មាន
យោធិនថ្មីនៃកងរាជអាវុធហត្ថខេត្តប៉ៃលិនត្រូវបានបញ្ជូនទៅហ្វឹកហ្វឺននៅភ្នំជុំសែនរីករាយ
ប៉ៃលិន៖ យោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ត្រូវបានបញ្ជូនចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាថ្ងៃទី០៦ ខែធ្នូ នេះ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ គណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការរៀបចំពិធីសំណេះសំ ណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» នាពេលនេះ គឺបានបញ្ជាក់ឱ្យ ឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី និងថ្លែង អំណរគុណយ៉ាងធំធេងដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំង នគរបាលជាតិដែលជាកម្លាំងស្នូលក្នុងការ ស្វែងរក និងថែរក្សាសុខសន្តិភាព បូរណភាពទឹកដី ជូនជាតិមាតុភូមិ រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។
លោកជំទាវ បានកោតសរសើរដល់កងរាជអាវុធហត្ថខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បេសកកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសារសម្រិតសម្រាំង យ៉ាងសុក្រឹតក្នុងការជ្រើសរើសយោធិនថ្មី ប្រកបដោយតម្លាភាព គុណភាព ស្របតាមគោលការណ៍ និងនីតិវិធីច្បាប់។
លោកជំទាវបណ្ឌិតអភិបាលខេត្ត
លោកជំទាវបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់យោធិនថ្មី នៃកងរាជអាវុធហត្ថខេត្ត ត្រូវយកចិត្តទុកដាក់ខិត ខំរៀនសូត្រ បំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់ លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជានៅក្នុងវគ្គហ្វឹកហ្វឺន ថែទាំសុខភាព និងជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃកម្ពុជា ។
សូមបញ្ជាក់ថា៖ យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) មានចំនួនសរុប២៣នាក់ និងគ្រូគ្រប់គ្រង ចំនួនពីរនាក់ ត្រូវទៅហ្វឹកហ្វឺន រៀនសូត្ររយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងពិធីជូនដំណើរ លោកជំទាវអភិបាលខេត្ត បានឧបត្ថម្ភដល់យោធិន និងគ្រូគ្រប់គ្រង ២៥នាក់ ក្នុងម្នាក់ៗ ទទួលបានក្រមាចំនួន១ និង ថវិកា២០ម៉ឺនរៀល ចំណែកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថ បានចូលរួមឧបត្ថម្ភ ម្នាក់ៗ ថវិកា ១៥ម៉ឺនរៀលផងដែរ ៕










-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល