ព័ត៌មាន
សាកលវិទ្យាធិការ RUA ប្តេជ្ញាបន្តអភិវឌ្ឍធនធានមនុស្សវិស័យកសិកម្មកាន់តែមានប្រសិទ្ធភាព ដើម្បីជួយសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ ខណៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហៅកាត់ភាសាអង់គ្លេស RUA បានទទួលជោគជ័យជាខ្លាំងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ជាមួយឯកឧត្តមសាកលវិទ្យាធិការ បានអះអាងបន្តអភិវឌ្ឍធនធានមនុស្សវិស័យកសិកម្មនេះឲ្យកាន់តែមានប្រសិទ្ធភាពទៅមុខបន្ថែមទៀត ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតសាកលវិទ្យាល័យភូមិន្ទកសិកម្ម (១៩៦៤-២០២៤) កាលពីព្រឹកថ្ងៃទី៦ ខែធ្នូនេះ បានមានប្រសាសន៍ថា ដើម្បីធ្វើឲ្យវិស័យកសិកម្មកាន់តែមានភាពជឿនលឿនទៅមុខបន្តទៀត សាកលវិទ្យាល័យ បាននិងកំពុងព្រឹងជំរុ ញខ្លួនកាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែសកម្ម ក្នុងការជួយបណ្ដុះបណ្ដាដល់យុជនជំនាន់ថ្មី ដែលសិក្សាផ្នែកកសិកម្មឲ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការរៀននូវប្េស ដែលមានលក្ខណៈសមស្របជាមួយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ទៅថ្ងៃអនាគត។
ឯកឧត្តម បានបញ្ជាក់ថា គិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានកំណត់ផែនការជាច្រើន ដើម្បីដាក់ទិសដៅរួមទៅថ្ងៃអនាគតខាងមុខ មានដូចជា សកម្មក្នុងការស្រាវជ្រាវនិងនិវានុវត្តន៍ ក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យកសិកម្មឲ្យប្របកដោយគុណភាព ដើម្បីចូលរួមចំណែក ក្នុងការជំរុញកំណើនសេដុ្ឋជាតិ និងមានការទទួលស្គាល់ទូលំទូលាយទាំងក្នុងកម្រិតជាតិ និងអន្តជាតិ។
នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០នេះ ឯកឧត្តម ចាន់ សុវឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏ដូចជាសាស្រ្តាចារ្យទាំងអស់ថា ត្រូវខិតខំដឹកនាំ ធ្វើយ៉ាងណាឱ្យសាកលវិទ្យាល័យនេះ ក្លាយជាសាកលវិទ្យាល័យឈានមុខគេក្នុងវិស័យកសិកម្ម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសិក្សា ការកែលម្អកម្មវិធីសិក្សាឱ្យបានទាន់សម័យ វិធីសាស្រ្តបង្រៀនប្រកបដោយប្រសិទ្ធភាព ជ្រើសរើសសិស្សជាប់បាក់ឌុបខ្លាំងៗ មាននិទ្ទេសល្អៗចូលរៀនឱ្យបានច្រើន។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរចំពោះសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម លះបង់គ្រប់បែបយ៉ាង ដើម្បីអប់រំបណ្តុះបណ្តាល និងដឹកនាំតម្រង់ទិសនិស្សិត ឱ្យក្លាយជាធនធានមនុស្ស បញ្ញាជនមានដ៏តម្លៃ និងមានអនាគតភ្លឺស្វាង។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូទាំងអស់បន្តការខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនយើងឱ្យបានជាប់ជាប្រចាំ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម