ព័ត៌មាន
ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ លោក រុន សារី អភិបាលរងខេត្ត លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ តំណាងអភិបាលក្រុង-ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន៣៧រូប ។
បន្ទាប់ពី លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឡើងធ្វើបទបង្ហាញអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់មន្ទីររួចមក លោក រុន សារី បានមានមតិចូលរួម និងចំណាប់អារម្មណ៍ពីសមិទ្ធផលនានាដែលទទួលបានក្នុងឆ្នាំ២០២៤ ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មល់ ទឹកស្អាត បង្គន់អនាម័យ និងកិច្ចសហការល្អជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន ជាពិសេស ជម្រុញឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជួយលនការារ ផ្នែកអនាម័យ និងទឹកស្អាត ដើម្បីខេត្តពោធិ៍សាត់ឈានទៅរក ការទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ិន ចន្ថា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់មន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គប្រជុំទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលនោះ។ ខ្ញុំបាទបានសម្តែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានសហការរួមគ្នាអនុវត្តនាពេលកន្លងមក ដែលនាំឲ្យខេត្តពោធិ៍សាត់ទទួលបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ។ ឯកឧត្តមបាន ជម្រាបជូនអង្គពិធី អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលនឹងត្រូវអនុវត្តនៅឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ពង្រឹងប្រសិទ្ធិភាពក្នុងការបំពេញភារកិច្ច ដោយបន្ដអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទឲ្យបានសកម្មបន្ថែមទៀត ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រសួងគឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសដ្ឋកិច្ច សង្គម និងវប្បធម៌”។ ូវបន្ដថែរក្សាសមិទ្ធផលដែលមានស្រាប់របស់ក្រសួង និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត និងខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែស៊ីជម្រៅអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៨ ៕




-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)