ព័ត៌មាន
លោក ពូទីន៖ មីស៊ីលបាលីស្ទីកថ្មី អាចនឹងត្រូវដាក់ពង្រាយនៅប្រទេសបេឡារុស នៅឆ្នាំក្រោយ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយបង្ហើបពីផែនការរបស់លោក សម្រាប់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមថ្មី ដែលបានបាញ់កាលពីខែមុនទៅលើប្រទេសអ៊ុយក្រែន។ លោក និយាយថា អាវុធដែលមានឈ្មោះថា Oreshnik អាចនឹងត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស ក្នុងឆមាសទីពីរ នៅឆ្នាំក្រោយ។
លោកពូទីន កំពុងឆ្លើយតបទៅនឹងសំណើពីប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko បន្ទាប់ពីបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារទៅវិញទៅមក កាលពីថ្ងៃសុក្រ នៅទីក្រុង Minsk ។
លោក ពូទីន និយាយថា ប្រសិនបើមីស៊ីល Oreshnik ត្រូវបានប្រើប្រាស់ជាក្រុមមួយ នោះកងកម្លាំងវាយប្រហារ នឹងអាចប្រៀបធៀបវាបានទៅនឹងអាវុធនុយក្លេអ៊ែរ។ ការលើកឡើងបែបនេះត្រូវបានគេមើលឃើញថា ជាការព្រមានដល់ប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុប។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា លោក ពូទីន នឹងធ្វើសន្និសព័ត៌មានប្រចាំឆ្នាំនៅចុងឆ្ាំរបស់លោក នៅថ្ងៃទី ១៩ ខែធ្នូ។ លោកពូទីន ត្រូវបានគេរំពឹងថានឹងឆ្លើយសំណួរពីសាធារណជនក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ។
ការយកចិត្តទុកដាក់គឺផ្តោតសំខាន់លើអ្វីដែលលោក អាចនិយាយអំពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ដែលនឹងចូលកាន់តំណែងនៅ ខែ មករា ខាងមុខ និងការវាយលុកលើអ៊ុយក្រែន។ ជម្លោះ នឹងឈានចូលដល់ឆ្នាំទីបួន នៅក្នុងខែកុម្ភៈ ខាងមុខ។


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម