ព័ត៌មាន
ត្រីចាប់ផ្តើមសំបូរ ប្រជានេសាទសប្បាយចិត្ត និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជួយទប់ស្កាត់បទល្មើស
កំពង់ឆ្នាំង៖ ចាប់ពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤មក ត្រីចាប់ផ្តើមត្រូវច្រើន និងមានប្រជានេសាទជាច្រើនទូក កំពុងដាក់មងបណ្តែត ដោយក្នុងនោះប្រជានេសាទអាចរកបានចាប់ពី៨០ទៅ១០០គីឡូក្នុង១ទូក នាំអោយពួកគាត់មានចិត្តសប្បាយរីករាយ និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួង មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំងដែលបានបង្ក្រាបបទល្មើសនេសាទទាន់ពេល នាំអោយត្រីសំបូរ។

ប្រជានេសាទបានបន្តថា៖ ត្រីឆ្នាំនេះ គ្រាន់បើជាងឆ្នាំកន្លងទៅ ដោយពួកគាត់មើលឃើញថា ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមនិងកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំង បានបង្ក្រាបបទល្មើសនេសាទទាន់ពេលវេលា និងបន្តបន្ទាប់គ្មានឈប់ ទើបធ្វើអោយត្រីសំបូរឡើងវិញ។ នៅល្ងាចថ្ងៃម្សិលមិញ ត្រីដែលត្រូវមងប្រជានេសាទ មានដូចជាប្រភេត្រីចរកែង ត្រីឆ្កោក្រូវមួយៗ និងត្រីមួយចំនួនទៀតបានត្រូវផងដែរ។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួង មន្ទីរកសិកម្ម និងកម្លាំងជលផល ដែលបានជួយអោយមានត្រីឡើងវិញ ហើយពួកគាត់សង្ឃឹមថា ឆ្នាំក្រោយនេះ ត្រីនឹងត្រូវច្រើនជាងឆ្នាំនេះ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ត្រីឆ្នាំនេះ ត្រូវច្រើនជាងឆ្នាំទៅ បើគិតពេលវេលាដូចគ្នា ហើយត្រីឆ្កោកដែលមិនសូវឃើញនៅឆ្នាំកន្លងទៅ តែឆ្នាំនេះឃើញវត្តមានត្រីប្រភេទនេះច្រើនជាងឆ្នាំកន្លងទៅ។ ដោយឡែកកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង តែងសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធទាំង៣ ចុះបង្ក្រាបជាបន្តបន្ទាប់ នាំអោយត្រីបានសំបូរនៅរដូវខ្នើតក្នុងខែ១២នេះ៕ កាំង ហុងវាស្នា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម