កីឡា
ឈឿន ឆៃដែន យកឈ្នះ វៀត ប៊ុនឌឿន ទាំងលំបាក ខណៈប៊ុន សុធា ផ្ដួលគួន ប៊ុនហ៊ីម ផុយ
ឈឿន ឆៃដែន អ្នកប្រដាល់ជើងខ្លាំង នៃក្លិបថ្មគោលពោធិសែនជ័យ បានប្រកួតឈ្នះ វៀត ប៊ុនឌឿន អ្នកប្រដាល់ជើងខ្លាំងក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ទាំងលំបាក ខណៈដែល ប៊ុន សុធា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិផ្ដួល គួន ប៊ុនហ៊ីម ដោយផុយ ក្នុងការជួបប្រកួតគ្នា លើសង្វៀនខារ៉ាបាវបិទទ្វារបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។
ជើងខ្លាំង ឆៃដែន និង ជើងខ្លាំង ប៊ុនឌឿន ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គ.ក្រ។ នៅក្នុងការប្រកួតគ្នា៥ទឹកពេញនោះ ឆៃដែន ប៉ិះតែបោះបង់ចោលការប្រកួតក្នុងទឹកទី២ទៅហើយ ក្រោយពេល ប៊ុនឌឿន ទាត់ជើងក្រោមឲ្យដួល និងឈឺនោះប៉ុន្តែបន្ទាប់ពីអាជ្ញាកណ្ដាលរាប់ដល់៨ ឆៃដែន គេអាចបន្តការប្រកួតទៀតបាន និងរហូតដល់បានឈ្នះ ប៊ុនឌឿន ដោយពិន្ទុ។
ចំពោះ ប៊ុន សុធា អ្នកប្រដាល់ស្រករក្រោយ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានយកឈ្នះ គួន ប៊ុនហ៊ីម អ្នកប្រដាល់ជើងចាស់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយផុយបំផុត ដោយផ្តួលប៊ុន ហ៊ីម ឲ្យសន្លប់ក្នុងទឹកទី២ ដោយស្នៀតកែងវាយចំកំផ្លៀងមុខខាងស្តាំមួយកែងពេញនោះ។ អ្នកប្រដាល់ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។
កំពែង ខ្មៅ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម បានប្រកួតចាញ់ ថន ភឿត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ដោយពិន្ទុ ក្នុងការជួបគ្នាទម្ងន់៦០គីឡូក្រាម។
•ម៉ន សាម៉េត ចាញ់ សុខ សុវណ្ណ ឯ ចាន់ ស៊ីណាត ចាញ់ អេរ៉ាវ៉ាន់ ចាន់រាជ
ម៉ន សាម៉េត អ្នកប្រដាល់ជើងខ្លាំងក្លិបកងចក្ររាជសីហ៍មានរិទ្ធ ប្រកួតចាញ់ សុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ ហើយ ចាន់ ស៊ីណាត អ្នកប្រដាល់ជើងខ្លាំងក្លិបនិរោធមានជ័យ វាយចាញ់ អេរ៉ាវ៉ាន់ ចាន់រាជ ក្នុងការជួបប្រកួតគ្នាលើសង្វៀនបិទទ្វារទូរទស្សន៍បាយ័នស្ទឹងមានជ័យ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០កន្លងមកនេះដែរ។
សុខ សុវណ្ណ កាលពី២ឆ្នាំមុន(ថ្ងៃទី២៧មករា២០១៨) បានវាយចាញ់ ម៉ន សាម៉េត ដោយពិន្ទុ តែពេលនេះគេបានយកឈ្នះ ម៉ន សាម៉េត ដោយពិន្ទុវិញហើយ។ ពួកគេប្រកួតគ្នាក្នុង ទម្ងន់៦០ គីឡូក្រាម។
ចំណែក ចាន់ ស៊ីណាត អ្នកប្រដាល់ជើងចាស់ក្លិបនិរោធមានជ័យ បានប្រកួតចាញ់អ្នកប្រដាល់ស្រករក្រោយ អេរ៉ាវ៉ាន់ ចាន់រាជ ក្លិបកុសលកីឡា ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នាប្រកួតគ្នាទម្ងន់៥៧គីឡូក្រាម។
គូនេះ មុនការប្រកួតនរណាក៏ទាយថា ស៊ីណាត ឈ្នះ ចាន់រាជ ដែរ ព្រោះ ស៊ីណាត ជាជើងចាស់ធ្លាប់ហែលឆ្លងការប្រកួតលើរេញជាងមួយរយដងទៅហើយ រួមទាំងឆ្លងកាត់ការប្រកួតជាមួយថៃរាប់សិបនាក់ទៀតផង។ ចំណែក អេរ៉ាវ៉ាន់ ចាន់រាជ គេគ្រាន់តែជាអ្នកប្រដាល់ស្រករក្រោយឆ្លងកាត់ការប្រកួតត្រឹម៤២លើកប៉ុណ្ណោះ។ ប៉ុន្តែអ្វីៗខុសស្រឡះ ដោយនៅពេលប្រកួតជាក់ស្ដែងនោះ ស៊ីណាតបែរជាវាយចាញ់ ចាន់រាជ ទៅវិញ។
លាភ សំណាង អ្នកប្រដាល់ជើងចាស់ក្លិបកងពលតូចលេខ៧០ ប្រកួតឈ្នះ ងួនគា អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ ក្នុងការជួបគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។ ធី ប៊ុនធឿន អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ ប្រកួតចាញ់ ឈន ឈីឆាង អ្នកប្រដាល់ក្លិបនាគរាជចតុមុខ ក្នុងទឹកទី២ ក្នុងការប្រកួតគ្នាទម្ងន់៦៧គីឡូក្រាម៕
-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង



