ព័ត៌មាន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon សុំទោសចំពោះការប្រកាសច្បាប់អាជ្ញាសឹក
ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូនេះ បានសុំទោសចំពោះការប៉ុនប៉ងរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹកក្នុងសប្តាហ៍នេះ និងបានឱនគោរព ក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ នៅត្រឹមតែប៉ុន្មានម៉ោងមុនការបោះឆ្នោតដាក់ការចោទប្រកាន់ ដែលបានគ្រោងទុក។
លោក Yoon បានធ្វើឱ្យប្រទេសភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃអង្គារ ទី៣ ខែធ្នូ នៅពេលដែលលោកបានផ្តល់អំណាចភាពអាសន្នបន្ទាន់ដល់យោធាដើម្បីលុបបំបាត់អ្វីដែលលោកហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» និងជម្នះលើគូប្រជែងផ្នែកនយោបាយដែលរារាំងដំណើរការ។
លោក Yoon និយាយថា លោកនឹងមិនព្យាយាមបញ្ចៀសការទទួលខុសត្រូវផ្នែកច្បាប់ និងនយោបាយសម្រាប់ការសម្រេចចិត្តរបស់លោកនោះទេ ដែលលោកបាននិយាយថា កើតចេញពីភាពភាពចាំបាច់។
សុន្ទរកថានេះ គឺជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់មេដឹកនាំដែលជួបភាពចម្រូងសម្រាស់ ាប់តាំងពីលោកបានដកចេញក្រិត្យច្បាប់អាជ្ញាសឹក កាលពីព្រឹកថ្ងៃពុធ ទី៤ខែធ្នូ រយៈពេលត្រឹមតែប្រាំមួយម៉ោង បន្ទាប់ពីការប្រកាស និងបន្ទាប់ពីសភា បានផ្គើនទៅនឹងរបាំងការពាររបស់យោធានិងនគរបាល ដើម្បីបោះឆ្នោតប្រឆាំងក្រឹត្យនេះ។


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក