ព័ត៌មាន
អឺរ៉ុប និងអាមេរិកខាងត្បូង ពង្រឹងទំនាក់ទំនង នៅពេលលោក Trump គំរាមកំហែងយកពន្ធ
សហភាពអឺរ៉ុប (EU) បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ កាលពីថ្ងៃសុក្រ (ទី៦ ខែធ្នូ) ជាមួយប្រទេសចំនួន ៤ នៅតំបន់អាមេរិកខាងត្បូង ដោយបានបញ្ចប់ទាំងស្រុងនូវការចរចារអូសបន្លាយពេលយ៉ាងយូរ ដែលបានបង្ហាញពីភាពបន្ទាន់ថ្មី ខណៈដែលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានគំរាមយកពន្ធលើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេមួយចំនួនរបស់ពិភពលោក។
កិច្ចព្រមព្រៀង រវាង EU និងសមាជិករបស់ Mercosur ជាប្លុកដែលរួមមានប្រទេសអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ នឹងបង្កើតបានជាតំបន់ពាណិជ្ជកម្មធំបំផុតមួយ ក្នុងពិភពលោក ហើយនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមិនធ្លាប់មានរបស់ EU។
ដោយបណ្ដាមេដឹកនាំអ៊ឺរ៉ុបរៀបចំត្រៀមសម្រាប់លទ្ធភាពដែលការវិលត្រលប់របស់លោក Trump ទៅកាន់កាន់តំណែងនៅសេតវិមានវិញ នឹងនាំទៅរកសេដ្ឋកិច្ចពិភពលោកបែកបាក់ជាងមុន កិច្ចព្រមព្រៀងនេះ គឺជាជ័យជម្នះដ៏សំខាន់ សម្រាប់អ្នកគាំទ្រពាណិជ្ជកម្មសេរី ដោយផ្សារភ្ជ្សារជាមួយមនុស្សជាង ៧០០លាននាក់។
ប៉ុន្តែយ៉ាងណាក្ដី វាក៏អាចបង្កឲ្យមានការមិនសប្បាយចិត្តផងដែរ នៅក្នុងរង្វង់សមាជិកប្លុកអ៊ឺរ៉ុប ដោយប្រទេសបារាំង ដែលជាអ្នករិះគន់ដ៏ធំបំផុត ចំពោះការស្រុះស្រួលគ្នានេះ ប្រឆាំងនឹងការបង្កើតកិច្ចព្រមព្រៀងនេះ ដោយសារព្រួយបារម្ភអំពីលទ្ធភាពនៃការនាំចូលផលិតផលកសិកម្មរម្លៃថោក នៅអឺរ៉ុប ដែលអាចប៉ះពាល់ដល់កសិកររបស់ខ្លួន។ ប្រសិនបើត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋជាសមាជិក EU និងសភាអឺរ៉ុប កិច្ចព្រមព្រៀងនេះនឹងមិនយកពន្ធលើផលិតផលជាច្រើន ដែលរួមមានសាច់ រថយន្ត ស្រា និងសូកូឡា។
ដោយការជាប់ឆ្នោតឡើងវិញរបស់លោក Trump អឺរ៉ុបកំពុងប្រឈមនឹងការគំរាមកំហែងពីការយកពន្ធខ្ពស់លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន និងការកើនឡើងនូវការប្រកួតប្រជែងពីប្រទេសចិន។ គួរបញ្ជាក់ថា លោក Trump បានលើកឡើងថា លោកនឹងដាក់ពន្ធពី ១០ ទៅ ២០ភាគរយលើផលិតផល នៅជុំវិញពិភពលោក ហើយថា នឹងដំឡើងពន្ធដល់ ៦០ភាគរយ ឬច្រើនជាងនេះ ចំពោះទំនិញរបស់ចិន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលជាផ្នែកប្រតិបត្តិរបស់ប្លុកនេះ បាននិយាយកាលពីថ្ងៃទី៦ ខែធ្នូថា កិច្ចព្រមព្រៀងនយោបាយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ទាំងសម្រាប់អឺរ៉ុប និងអាមេរិកខាងត្បូង៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម