ព័ត៌មាន
អ្នកគាំទ្រប្រធានាធិបតីដែលកំពុងមានបញ្ហា បានជួបជុំគ្នាក្នុងចំនួនដ៏ច្រើន នៅទីក្រុងសេអ៊ូល
អ្នកគាំទ្រលោក Yoon Suk Yeol បាននាំគ្នាសម្រុកចេញទៅប្រមូលផ្ដុំគ្នាតាមដងផ្លូវក្នុងទីក្រុងសេអ៊ូល ក្នុងចំនួនដ៏ច្រើន នៅថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) នេះ ដើម្បីជាការបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងប្រឈមនឹងការបោះឆ្នោតចោទប្រកាន់ពីសមាជិកសភា នៅយប់ថ្ងៃនេះ។
ក្រុមបាតុកររាប់ពាន់នាក់ បានបង្ហាញខ្លួននៅទីលាន Gwanghwamun ដោយនាំគ្នាច្រៀង រាំ គ្រវីស្លាកសញ្ញា និងទង់ជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណៈដែលសមាជិកសភា នឹងបោះឆ្នោតលើញត្តិចោទប្រកាន់លោក Yoon ជុំវិញការប៉ុនប៉ងដ៏ខ្ជីខ្ជារបស់លោក ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក កាលពីដើមសប្តាហ៍នេះ។
បើទោះបីជាលោក Yoon បានសុំអភ័យទោស នៅថ្ងៃសៅរ៍នេះ សម្រាប់ការប៉ុនប៉ងរបស់លោក ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះក៏ដោយ ក៏លោកមិនបានលាលែងពីតំណែងនោះដែរ ដោយបានផ្គើននឹងការដាក់សម្ពាធដ៏ខ្លាំង ដើម្បីឲ្យលោកចុះចេញពីតំណែង សូម្បីតែពីសមាជិកមួយចំនួន នៅក្នុងបក្សកាន់អំណាចរបស់លោក។
យ៉ាងណាក្ដី លោក Yoon បានសង្កត់ធ្ងន់ថា ងមិនស្វែងរកការបញ្ចៀសការទទួលខុសត្រូវផ្នែកច្បាប់ និងនយោបាយនោះឡើយ ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសច្បាប់អាជ្ញាសឹកជាលើកដំបូង នៅប្រទេសកូរ៉េខាងត្បូង គិតចាប់តាំងពីឆ្នាំ១៩៨០ មក។ លោកបានបញ្ជាក់ថា ការសម្រេចនេះ គឺកើតចេញពីក្ដីអស់សង្ឃឹម៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម