កីឡា
ឈាន ហុង ឈ្នះសឿន ឆ្នើម ត្រឹមពិន្ទុ ខណៈ ជ័យ ស៊ីនេត ផ្ដួលភួង ពិសិដ្ឋ ទឹក៣
សឿន ឆ្នើម អ្នកប្រដាល់ជើងថ្មីក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ប្រកួតចាញ់អ្នកប្រដាល់ជើងចាស់ ឈាន ហុង ក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុដាច់នៅក្នុងការជួបប្រកួតគ្នាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ កាលពីរសៀលថ្ងៃទី២ឧសភា។
អ្នកប្រដាល់ សឿន ឆ្នើម ប្រកួតចាញ់ ឈាន ហុង ដោយពិន្ទុដាច់តែម្ដង បន្ទាប់ពីតស៊ូ៥ទឹកពេញមកនោះ។ សឿន ឆ្នើមបានវាយប្ដូរជាមួយ ឈាន ហុង ដោយគ្មានញញើតឡើយ តែការវាយចេញរបស់ឈាន ហុងច្បាស់ជាង។
អ្នកលេងកណ្ដាប់ដៃភួង ពិសិដ្ឋ ក្លិបខេត្តរតនគីរីត្រូវអ្នកប្រដាល់ជ័យ ស៊ីណេត ក្លិបឃ្លាំងមឿងកីឡាទាត់ឲ្យខូចជើង ប្រកួតលែងកើតនៅមុនស្នូរជួងបញ្ចប់ទឹកទី៣។
ស្ថានភាពប្រកួតនៅទឹកទី១ ពិសិដ្ឋ ត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដង បន្ទាប់ពីត្រូវ ស៊ីណេត ទាត់មួយជើងត្រូវភ្លៅយ៉ាងធ្ងន់នោះ។ ពិសិដ្ឋ បន្តការប្រកួតមកដល់ទឹកទី២ ស៊ីណេត វាយប្រហារជើងក្រោម ពិសិដ្ឋ ធ្វើឲ្យអាជ្ញាកណ្ដាលរាប់៨ដល់ទី២លើកតែម្ដង។ មកដល់ទឹកទី៣ ស៊ីណេត វាយប្រហារជើងក្រោម ពិសិដ្ឋ កាន់តែខ្លាំងឡើងៗ ធ្វើឲ្យអ្នកប្រដាល់រូបនេះដួលទៅលើសង្វៀន ហើយលោក យឹម សុខុម ដែលជាអាជ្ញាកណ្ដាលបានបញ្ឈប់ ពិសិដ្ឋ ត្រឹមទឹកទី៣ ដោយសារតែអ្នកប្រដាល់រូបនេះអសមត្ថភាពក្នុងការប្រកួតទៅហើយ។
ធា វាសនា ក្លិបរាជសីហ៍ខេត្តរតនគិរី ត្រូវអ្នកប្រដាល់ថៃ រ៉េត ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ វាយឲ្យអាជ្ញាកណ្ដាលបញ្ឈប់មុនស្នូរជួងបញ្ចប់ទឹកទី៣។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
សួរ ចាន់រាជ ក្លិបជ្រៃសែនជ័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ ប៊ន ពន្លឹក ក្លិបនាគរាជចតុមុខដោយពិន្ទុដាច់តែម្ដង។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម៕
-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ


