ព័ត៌មាន
រមណីយដ្ឋានភ្នំកំពង់ត្រាចមានទេសចរទៅលេងច្រើន ខណៈថ្ងៃបុណ្យសមុទ្រនៅកំពតខិតជិតមកដល់
ភ្នំពេញ ៖ ភ្ញៀវទេសចរមកលេង រមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាចបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ក្រោយពេលបានដើរទស្សនា និងជិះរទេះសេះកម្សាន្ត។ ហើយថាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ទាំងខាងក្នុង និងក្រៅ រៀបចំបានល្អ និងស្នើសុំឲ្យខិតខំបន្តទៀត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកាន់តែច្រើន។ ចំណែកអ្នកផ្តល់សេវា ថាចំនួនភ្ញៀវមានការកើនឡើងជាងមុន ស្របពេលដែលថ្ងៃរៀបចំពីបុណ្យសមុទ្រខិតជិតមកដល់។
កញ្ញា ផៃ ច័ន្ទមករា ជាមន្ត្រីមកពីក្រសួងកិច្ចការនារី បានបញ្ជាក់ថា បន្ទាប់ពីបានបំពេញទស្សនកិច្ចសិក្សាគម្រោងអនុវត្តសាកល្បងរបស់មេគង្គ-ឡានឆាង នៅស្រុកអង្គជ័យ ដែលដឹកនាំលោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចនារី លោកជំទាវបាននាំប្រតិភូមេគង្គ-ឡានឆាង មកទស្សនាកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាច ដើម្បីបានដឹងអំពីសម្បត្តិធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ជំនឿផ្េងរបស់ពលរដ្ឋកម្ពុជា។
កញ្ញាព្រមទាំងថ្នាក់ដឹកនាំក្រសួង និងប្រទិភូមេគង្គ- ឡានឆាងផង មានក្តីសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានដើរទស្សនា និងជិះរទេះសេះកម្សាន្តជុំវិញភ្នំ ។ កញ្ញាបានបន្ថែមថា ការៀបចំអនាម័យបរិស្ថានផ្សេងៗបានស្អាតល្អ សណ្តាប់ធ្នាប់ ការលក់ដូរមានរបៀបរៀបរយ។ តែយ៉ាងណាក៏ដោយ កញ្ញាស្នើដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមអាជីវករ ត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់ រៀបចំឲ្យកាន់តែស្អាតជាងនេះ ដើម្បីត្រៀមទទួលទេសចរ ក្នុងពេលបុណ្យសមុទ្រខាងមុខនេះ។
ចំណែកអ្នកបររទេះសេះដឹកភ្ញៀវទេសចរ និងអាជីវករលក់គ្រឿងសក្ការបូជា និងនំចំណី បានបញ្ជាក់ដែរថារយៈពេលចុងក្រោយនេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាច មានភ្ញៀវមកលេងច្រើនជាងមុន ពិសេសថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកពេលបុណ្យទាន។ ហើយសម្រាប់ឱកាសបុណ្យសមុទ្រខាងមុខនេះ ពួកគាត់រំពឹងថាទេសចរនឹងកាន់តែមកលេងច្រើន ខណៈដែលសេវាកម្មផ្សេងៗគ្មានការដំឡើងថ្លៃនោះទេ។
សូមបញ្ជាក់ថា ខេត្តកំពតមានរៀបចំកម្មវិធីជាច្រើនដើម្បីទាក់ទាញទេសចរឲ្យមកកម្សាន្ត ក្នុងនោះរដ្ឋបាលខេត្តនឹងរៀបចំពិធីប្រណាំងទូកង នៅថ្ងៃទី១១ និង១២ខែធ្នូ ហើយបុណ្យសមុទ្រនឹងធ្វើនៅថ្ងៃទី១៣ដល់១៥ ខែធ្នូ ដោយកម្មវិធីបើកជាផ្លូវការ នៃពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម