ព័ត៌មាន
ប្រជានេសាទសប្បាយចិត្ត ខណៈរដូវត្រីត្រូវចាប់ផ្តើមសំបូរនៅដើមខែធ្នូនេះ
កំពង់ឆ្នាំង ៖ ចាប់ពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤មក ត្រីចាប់ផ្តើមត្រូវច្រើន និងមានប្រជានេសាទជាច្រើនទូក កំពុងដាក់មងបណ្តែត ដោយក្នុងនោះប្រជានេសាទអាចរកបានចាប់ពី៨០ទៅ១០០គីឡូក្នុង១ទូក នាំអោយពួកគាត់មានចិត្តសប្បាយរីករាយ និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួង មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំងដែលបានបង្ក្រាបបទល្មើសនេសាទទាន់ពេល នាំអោយត្រីសំបូរ។
ប្រជានេសាទបានបន្តថា៖ ត្រីឆ្នាំនេះ គ្រាន់បើជាងឆ្នាំកន្លងទៅ ដោយពួកគាត់មើលឃើញថា ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមនិងកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំង បានបង្ក្រាបបទល្មើសនេសាទទាន់ពេលវេលា និងបន្តបន្ទាប់គ្មានឈប់ ទើបធ្វើអោយត្រីសំបូរឡើងវិញ។ នៅល្ងាចថ្ងៃម្សិលមិញ ត្រីដែលត្រូវមងប្រជានេសាទ មានដូចជាប្រភេទត្រីច្រកែង ត្រីឆ្កោកត្រូវមួយៗ និងត្រីមួយចំនួនទៀតបានត្រូវផងដែរ។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួង មន្ទីរកសិកម្ម និងកម្លាំងជលផល ដែលបានជួយអោយមានត្រីឡើងវិញ ហើយពួកគាត់សង្ឃឹមថា ឆ្នាំក្រោយនេះ ត្រីនឹងត្រូវច្រើនជាងឆ្នាំនេះ។
លោក ិ ហ៊ុន ្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ត្រីឆ្នាំនេះ ត្រូវច្រើនជាងឆ្នាំទៅ បើគិតពេលវេលាដូចគ្នា ហើយត្រីឆ្កោកដែលមិនសូវឃើញនៅឆ្នាំកន្លងទៅ តែឆ្នាំនេះឃើញវត្តមានត្រីប្រភេទនេះច្រើនជាងឆ្នាំកន្លងទៅ។ ដោយឡែកកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង តែងសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធទាំង៣ ចុះបង្ក្រាបជាបន្តបន្ទាប់ នាំអោយត្រីបានសំបូរនៅរដូវខ្នើតក្នុងខែ១២នេះ៕
កាំង ហុងវាស្នា






-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល