ព័ត៌មាន
ឯកឧត្ដម សាយ សំអាល់ ណែនាំក្រុមការងារចុះមូដ្ឋានខេត្តព្រះសីហនុ បន្តបម្រើសេវាល្អជូនពលរដ្ឋ
ភ្នំពេញ ៖ នៅទីស្នាក់ការគណបក្សខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្ដព្រះសីហនុ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ក្នុងការត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាជនប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រទាក់ក្រឡាជាមួយខេត្តជាប់តំប់ឆ្នេរសមុទ្រកម្ពុជា។
ក្នុងឱកាសនោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្ដម សាយ សំអាល់ បានកោតសរសើរ ក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដោយមិនខ្លាចការនឿយហត់ មិនគិតយប់ថ្ងៃ ឬថ្ងៃឈប់សម្រាក ដោយបានចូលរួមសហការគ្នាយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមគ្នាដោះស្រាយាមរ ករលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបានចូលរួមឧបត្ថម្ភជាថវិកា ស្បៀងអាហារ និងសម្ភារនានាដល់គ្រួសារក្រីក្រ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ធ្វើជាសេនាធិការឱ្យរាជរដ្ឋាភិបាល ពិសេសក្នុងការត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាជនប្រកបដោយស្មារតីទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រទាក់ក្រឡាជាមួយខេត្តជាប់តំប់ឆ្នេរសមុទ្រកម្ពុជា។ ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ។
ជាមួយគ្នានោះ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានដាក់ចេញនូវផែនការច្បាស់លាស់ និងកំណត់វិធីសាស្ត្រនៃរបៀបរបបធ្វើការស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបានចង្អុលបង្ហាញណែនាំដល់រដ្ឋបាលខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ពីកម្រិតខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រហូតដល់ថ្នាក់ភូមិ ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងនូវគោលនយោបាយ និងសមិទ្ធផលផ្សេងៗរបស់រាជរដ្ឋាភិបាល។ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈការរៀបចំវេទិកាសាធារណៈ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ដើម្បីដោះស្រាយ និងកំណត់ទិសដៅដាក់ចេញនូវវិធានការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស មានលក្ខណៈទំនើប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន សមធម៌សង្គម និងការជឿទុកចិត្តពីប្រជាជន រួមទាំងការគាំទ្រជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់វាន្រជាពលរដ្ឋាមយន្តការច្រកចេញូលតែមួយ ជាដើម៕











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម