ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកដល់មន្រ្តីរាជការទាំងអស់ត្រូវចងចាំនូវអភិក្រមទំាង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់
ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ននោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាស់តឿន និងក្រើនរំលឹកដល់មន្រ្តីរាជការទាំង អស់ត្រូវចងចាំជានិច្ចនូវអភិក្រមទំាងប្រាំ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការរស់នៅប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ។

តាមរយៈសារលិខិតនៅក្នុងឱកាសអបអរសាទរទិវាជាតិនិងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ០៩ធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និងករដំលានតម្លៃបំផុតនៃស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ៦អាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បានបន្តជ្រោងទង់រក្សាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាមួយនឹងឆន្ទៈសម្រេចឲ្យបាននូវចក្ខុវិស័យ ជំរុញកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នំា២០៥០ ដោយបានដាក់ចេញនូវ«យុទ្ធសាស្រ្តបច្ចកោណ» ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនោះយើងលើកកម្ពស់ការអនុវត្តអភិក្រម«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ពោលគឺអភិវឌ្ឍស្ថាប័ន ការពង្រឹងអភិ បាលកិច្ចល្អ និងការពង្រីកប្រសិទ្ធភាពការងារក្នុងវិស័យសាធារណៈ»។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថានៅក្នុងឱកាសទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នំានេះ ដោយផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដែលមានប្រធានបទ«សេវាសាធារណៈល្អ រាស្រ្តស្រលាញ់គាំទ្រ» ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ដើម្បីការងារនេះអាចសម្រេចទៅបាន ប្រកបដោយប្រសិទ្ធភាព យើងត្រូវចាំបាច់នូវរដ្ឋបាលសាធារណៈដែលស្អាតស្អំ ដែលបម្រើរាស្រ្ត បម្រើរដ្ឋ ប្រកបដោយមនសិការ និងការយកចិត្តទុកដា ទទួលខុសត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់ផង ដែរ។
តាមរយៈសារលិខិតខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាស្ថាប័ន និងតួអង្គពាក់ព័ន្ធរួមគ្នាអនុវត្តសកម្មភាពជាគន្លឹះៗមួយចំនួនដែលគាំទ្រដល់កិច្ចប្រឹងប្រែងរួមគ្នា ដូចជាពង្រឹងការអប់រំ ស្តីពីការប្រឆាំងអំពើពុករលួយឲ្យមានវិសាលភាពគ្របដណ្តប់ បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា ក្រៅសាលា ទាំងក្នុងស្ថាប័ន សាធារណៈ ឯកជន និងសង្គមស៊ីវិល ទំាងមុនចេញធ្វើការ និងក្នុងពេលធ្វើការជាដើម។
សម្តេចធិបតី ក៏បានជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់សេវាសាធារ ណៈបានកាន់តែមានតម្លាភាព និងគណនេយ្យភាព ការគ្រប់គ្រងទំនាសផលប្រយោជន៍ ការការពារបុគ្គល រាយការណ៍ ការដាក់វិន័យ និងទោសទណ្ឌជាដើម ។ល។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទំាងស្ថាប័នសាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិបញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឲ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ការងារប្រឆាំងអំពើពុករលួយ ត្រូវ ការរួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ននីមួយៗហើយ អង្គភាព ប្រឆាំងអំពើពុករលួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទីជំរុញ និងសម្របសម្រួលចំ ពោះកិច្ចសហប្រតិបត្តិការចាំបាច់នានាទាំងក្នុងការងារអប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល និងស្របជាមួយផែនការយុទ្ធសាស្រ្តជាតិប្រឆាំងអំពើពុករលួយ ដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយជាដើម៕ អត្ថបទ៖ បាន ចក់


-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ