ព័ត៌មាន
កម្ពុជាបង្កើនការយល់ដឹងអំពីបច្ចេកវិទ្យា E-beam និង X-ray ដើម្បីពង្រឹងដល់វិស័យឧស្សាហកម្ម និងសន្តិសុខចំណីអាហារ
កម្ពុជារៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខាប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណង ដោយបច្ចេកវិទ្យា E-beam និង X-ray ដែលជាប្រព័ន្ធពហុបំណង ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះជួយដល់វិស័យឧស្សាហកម្ម ការពង្រឹងដល់ប្រព័ន្ធសន្តិ-សុខចំណីអាហារ និងវិស័យផ្សេងៗទៀតឱ្យរីកចម្រើនបានឆាប់រហ័ស។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខា សាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam (អីបីម) និង X-ray (អេចសារ៉េ) នៅកម្ពុជា នៅថ្ងៃទី ៩ ខែធ្នូនេះថា បច្ចេកវិទ្យា E-beam និង X-ray អាចត្រូវបានប្រើប្រាស់ទូលំទូលាយ នៅក្នុងវិស័យ ជាច្រើន ហើយពិតណាស់ការប្រើប្រាស់ទាំងអស់ គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ, មិថាប្រដើម្បីសម្លាប់មេរោគលើឧបករណ៍ វេជ្ជសាស្ត្រ, វិស័យឧស្សាហកម្ម, ការបង្កើនសុវត្ថិភាពចំណីអាហារ, ឬជំរុញការកែច្នៃរូបធាតុនោះទេ ដោយបច្ចេកវិទ្យាទាំងនេះមាន សក្ដានុពលធំធេង និងអាចជំរុញវិស័យពាក់ព័ន្ធឱ្យរីកចម្រើនបានឆាប់រហ័ស។

ឯកឧត្តម បន្តថា ក្រៅពីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ទូលំទូលាយ នៃបច្ចេកវិទ្យា E-beam និង X-ray សិក្ខា សាលាក៏មានគោលដៅលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម តាមរយៈការចាប់យកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពផលិតផល។ លើសពីនេះសិក្ខាសាលាក៏ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ដែលមានមេត្រីភាពបរិស្ថាន ដើម្បីបង្កើតដំណោះស្រាយនិរន្តរភាព ដូចជាការគ្រប់គ្រងសំណល់ និងការកែច្នៃរូបធាតុ ដែលឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន ដែលកាន់តែមានសភាពធ្ងន់ធ្ងរ។

ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា យើងត្រូវចូលរួមលុបបំបាត់ការយល់ខុសជុំវិញវិទ្យុសកម្ម ចំណីអាហារ ដើម្បីធានា ដល់សាធារណជនថា នីតិវិធី និងបទប្បញ្ញត្តិសុវត្ថិភាពតឹងរ៉ឹង ស្តីពីប្រព្រឹត្តិកម្មវិទ្យុសកម្ម ត្រូវបានអនុវត្តដើម្បីធានាសុវត្ថិភាពចំណី អាហាររបស់យើង។ នេះគឺជាជំហានដំបូងហើយ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការ ជាមួយការិយាល័យប្រចាំតំបន់ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួង ថាមពលសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណង ដោយ បច្ចេកវិទ្យា E-beam និង X-ray នេះនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម