ព័ត៌មាន
ក្រសួងពាណិជ្ជកម្មត្រៀមរួចរាល់ក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» រយៈពេល៤ថ្ងៃ នៅភ្នំពេញ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្រសួងត្រៀមរួចជាស្រេចក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE) ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទនៃឆ្នាំ២០២៤ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នៅរសៀលថ្ងៃទី៩ ខែធ្នូនេះ បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ដែលព្រឹត្តិការណ៍នេះ ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» លប់ាំងពីឆ្នាំ២០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើកមកហើយ។ ឯកឧត្តម បានបន្តថា ការផ្លាស់ប្តូរឈ្មោះពិព័រណ៍នេះ ដើម្បីឱ្យកាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិត នៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាដែលគ្រោងរៀបចំនាពេលខាងមុខនេះ នឹងដាក់បង្ហាញផលិតផលជាច្រើន មានដូចជា ផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញផលិតផល និងលក់ទំនិញ, វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័រណ៍អនឡាញ វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ កម្មវិធីជំនួបពាណិជ្ជកម្មស្ដីពីការអភិវឌ្ឍទីផ្សារផលិតផលសក្ដានុពលកម្ពុជា វេទិកាស្ដីពីការនាំចេញរបស់កម្ពុជា។ ក្នុងនោះ ក្រុមហ៊ុន អ្នកចែកចាយ និងអ្នកតំណាងនៃវិស័យឯកជន ដែលនឹងត្រូវចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មនានាចំនួន ២៤៦ស្ដង់៕ អត្ថបទ ឈិត បូរ៉ាវី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក