ព័ត៌មាន
ក្រុមការងារវិស័យកាត់ដេរ បើកកិច្ចប្រជុំពិភាក្សាជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ២០២២-២០២៧
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដើម្បីពិភាក្សាជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កិច្ចប្រជុំនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ មានការចូលរួមពីអនុប្រធាន និងសមាជិក នៃក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប រួមមានតំណាងនៃក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល សមាគមនិយោជក វិស័យឯកជន អ្នកបញ្ជាទិញ ដៃគូអភិវឌ្ឍន៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្ថាប័នអ្នកសិក្សាស្រាវជ្រាវ។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ពីវិធានការគោលនយោបាយចំនួន៥ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ រួមមាន៖ ១.បន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជ ២.បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខមាលភាពរបស់កម្មករនិយោជិត ៣.លើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេសក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ៤.ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មគាំទ្រសម្រាប់បម្រើឱ្យវិស័យនេះ និង៥.ជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងកាបូប។
ដើម្បីជំរុញឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ឱ្យមានប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមអំពីតួនាទីដ៏មានសារសំខាន់នៃក្រុមការងារចំនួនពីរគឺ ទី១.ក្រុមការងារអន្តរស្ថាប័នទទួលបន្ទុកសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រ និងទី២ ក្រុមការងារប្រឹក្សាយោបល់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប។ ក្រុមការងារទាំង២នេះ ជាយន្តការដែលនឹងផ្តល់ជាធាតុចូលសម្រាប់ជំរុញការអនុវត្តលើវិធានការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនៃយុទ្ធសាស្ត្រវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០០២-២០២៧៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម