ព័ត៌មាន
អង្គភាពស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ បន្តចុះហត្ថលេខាយោគ យល់លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និង សុនខស្រាវជ្រាវបច្ចេកទេស ការបោសសម្អាតមីនរបស់ស៊ីម៉ាក់ ក្នុងទំហំទឹកប្រាក់ចំនួន ១៨៥.០១០,២០ ដុល្លារអាម៉េរិក
ភ្នំពេញ ៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានកម្មវិធីអង្គការអាប៉ូប៉ូ ប្រចាំកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង អង្គភាពស៊ីម៉ាក់ និង អង្គការអាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ជាមួយការបោសសម្អាតមីនរបស់ស៊ីម៉ាក់ ក្នុងទំហំទឹកប្រាក់ចំនួន ១៨៥.០១០,២០ ដុល្លារអាម៉េរិក។
គម្រោងនេះមានរយៈពេល ៦ខែ គិតចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៥ ដែលប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី ៤ ខេត្តសៀមរាប និងកងឯភភាពកំចាត់មីនទី ៦ ខេត្តព្រះវិហារ ។ ជាមួយជំនួយនេះអង្គភាព ស៊ីម៉ាក់នឹងពង្រាយកម្លាំងបោសសម្អាតមីន សុនខហិតមីន និងកណ្តុរហិតមីន ទៅតាមតំបន់គោលដៅក្នុងផែនការបោស សម្អាតមីនឆ្នាំ២០២៥។
សូមរំលឹកថា អង្គភាពCMAC និងង្គការ APOPO បានសហ្រតិបត្តិការជាដៃគូជា មួយគ្នាជិត១១ឆ្នាំមកហើយលើកកម្មវិធីបោស សម្អាតមីនដោយកណ្តុរហិតមីននេះ។ ក្នុងរយៈ ពេល១១ឆ្នាំនៃកិច្ចសហប្រតិបត្តិការនេះ អង្គភាពCMAC បានធ្វើបោសសម្អាតផ្ទៃដីបានចំនួនជិត៥.០០០ ហិកតា និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនប្រមាណ ៥២.៣២៣ គ្រាប់ ។ បន្ថែមពីលេីកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាព CMAC និងអង្គការ APOPO ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូដទៃទៀត តាមរយៈការបញ្ចូនសុនខហិតមីនរបស់អង្គភាពCMACទៅប្រទេសទួកគី និង បណ្តាប្រទេសនៅអាហ្វ្រិចកណ្តាលជាដេីមជាពិសេសក៏បានសម្រប សម្រួល និង គាំទ្រក្នុងការបញ្ជូនកម្លាំងជំនាញអង្គភាព CMAC ទៅបណ្តាប្រទេសទាំងអស់នោះ ដើម្បីផ្តល់ការហ្វឹកហ្វឺនជំនាញសុនខស្រាវជ្រាវបច្ចេកទេស ហើយក៏មានមន្រ្តីផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះបណ្តាប្រទេសទាំងនោះមកហ្វឹកហ្វឺនជំនាញបោសសម្អាតមីននៅអង្គភាព CMAC តាមរយៈអង្គការ APOPO ផងដែរ៕ អត្ថបទ,ភារម្យ









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក