ព័ត៌មាន
ក្រុមសហជីព៖ ការចូលរួមរបស់ក្រសួងការងារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិកម្មករ
ភ្នំពេញ៖ បណ្តាក្រុមសហជីពធំៗនៅកម្ពុជា បានលើកឡើងថា ការចូលរួមផ្ទាល់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ដែលរៀបចំឡើងដោយសហជីព ជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិកម្មករនិយោជិត និងរក្សាឱ្យបាននូវសុដុមនីយកម្មនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រឧស្សាហកម្មនៅកម្ពុជា។
ការលើកឡើងរបស់បណ្តាក្រុមសហជីពបែបនេះ ក្នុងអំឡុងពេលដែលបណ្តាក្រុមសហជីពប្រារព្វ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” កាលពី ថ្ងៃទី៨ ខែធ្នូកន្លងទៅ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធហជីព សហជីពូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២,០០០នាក់។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ របស់សហភាពការងារកម្ពុជានៅឆ្នាំនេះ ក្នុងគោលបំណងបន្តពិនិត្យមើលការអនុវត្តន៍ការផ្តល់អត្ថប្រយោជន៍ និងការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកម្មករនិយោជិត និងលើកយកសំណើររបស់កម្មករនិយោជិតដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។ លោកបានបន្តថា វត្តមានរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងពិធីនេះ គឺជាសក្ខីភាពមួយដ៏មានសារសំខាន់បង្ហាញឱ្យឃើញពីការប្តេជ្ញារចិត្ត និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខកម្មករនិយោជិត។
លោកប្រធានសហជីព ក៏បានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ ឯកឧត្តម ហេង សួរ លើចំនុចមួយចំនួនដូចជាការពង្រឹងកិច្ចគាំពារសង្គមតាមរយៈយន្តការបេឡាជាតិសន្តិសុខសង្គម, លើកកម្ពស់សិទ្ធិសេរីភាពកម្មករនិយោជិត, ការដាក់ចេញយន្តការពាំនាំសំឡេងកម្មករទៅដល់រាជរដ្ឋាភិបាល, និងជាពិសេសគឺការដោះស្រាយបញ្ហារួមមួយដោយជំហ៊ានៗ និងដោយសន្តិវិធី។ ចំណុចទាំងនេះសុទ្ធសឹងតែជាតម្រូវការចាំបាច់បំផុតរបស់បងប្អូនកម្មករនិយោជិត ហើយនេះបង្ហាញពីការរក្សាឱ្យបាននូវសុដុមនីយកម្មនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ពីសំណាក់រាជរដ្ឋាភិបាល។
ដោយឡែក លោក អាត់ ធន់ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ C-CAWDU បានគូសបញ្ជាក់ថា ការចូលរួមរបស់រាជរដ្ឋាភិបាលដែលមាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ គឺជាវត្តមានមួយដ៏មានសារសំខាន់ណាស់សម្រាប់ផ្សារភ្ជាប់រវាងភាគីរាជរដ្ឋាភិបាល និយោជក សង្គមស៊ីវិល ដើម្បីធ្វើការដោះស្រាយរួមគ្នា ដែលទាំងនេះគឺជាយន្តការមួយមានសារសំខាន់ណាស់ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ លោក បានចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់លើការលើកឡើងរបស់ឯកឧត្តម ដែលបញ្ជាក់ពីការចេះដាក់បញ្ហានៅលើតុដើម្បីពិភាក្សាគ្នាដោយស្មោះត្រង់ដោយចំពោះ ពុំមានការវាយប្រហារគ្នាពីក្រោយខ្នងដែលធ្វើឱ្យបាត់បងប្រយោជន៍របស់កម្មករនិយោជិត៕








-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត