ព័ត៌មាន
តំណាងអយ្យការសម្រេចចោទបុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា តំណាងអយ្យការសម្រេចចោទ បុរសម្នាក់ ដែលបើករថយន្តម៉ាក lexus Nx200T បុករះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង០២នាក់ទៀតរបួសធ្ងន់ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបួសនិងស្លាប់អ្នកដទៃ តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
យោងតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ បើកបរក្រោមស្ថានភាពស្រវឹងមានអត្រាជាតិអាលកុល ០.៦២mg/l ។
គួរបញ្ជាក់ដែរ កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបសំណង់១២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវលេខ២៦១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានបុរសម្នាក់បានបើករថយន្តម៉ាក lexus Nx200T តាមបណ្ដោយផ្លូវទេពផនក្នុងល្បឿនយ៉ាងលឿនបានបុករះម៉ូតូចំនួន ០២គ្រឿង ដឈើមួយដមបាក់ដល់គល់ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់០២នាក់។
ប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើករថយន្តម៉ាក lexus Nx200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-4562 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកែងផ្លូវលេខ២៦១ រថយន្តបានបុកម៉ូតូ ពីរគ្រឿង កំពុងបើកឆ្លងភ្លើងស្តុប (ភ្លើងស្តុបពណ៌ខៀវ) មួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកភ្នំពេញ 1KF-2588 និង ម៉ូតូមួយគ្រឿងទៀតម៉ាក Let បណ្ដាលឲ្យម៉ូតូ PCX និង ម្ចាស់ម៉ូតូ ជាប់លើកញ្ចក់រថយន្តរហូតមកបុក ផ្តាច់ដើមឈើមួយដើមបាក់ដល់ដី បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូ PCX ស្លាប់ភ្លាមៗនៅក្បែររថយន្ត និង មានមនុស្ស០២នាក់ផ្សេងទៀតរងរបួសធ្ងន់។ ចំណែករថយន្តរងការខូចខាត ខ្ទេចមួយកំណាត់មុខនិង ដាច់ម៉ូតូ PCX ជាពីរកំណាត់ផងដែរ៕
អត្ថបទ៖ កុម្ភះ




-
ព័ត៌មាន7 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា