ព័ត៌មាន
វិថីតេជោសន្តិភាពឆ្នេរអង្កោលបានរួមចំណែកលើកស្ទួយជីវភាពពលរដ្ឋនៅក្នុងសហគមន៍
កែប ៖ ប្រជាពលរដ្ឋរស់នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានជីវភាពសមរម្យជាងមុន បន្ទាប់ពីវិថីតេជោសន្តិភាពឆ្នេរអង្កោល បានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលថ្មីៗ។ នេះបើតាមការឱ្យដឹងពីលោក ប៊ុន យោង អភិបាលរងខេត្តកែប បានផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី០៩ ខែធ្នូនេះ ក្នុងពេលលោកស្រី Jyots ana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានដឹកនាំក្រុមការងារ ADB និងអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅខេត្តកែប។
នៅក្នុងបទសម្ភាស លោកបានបន្តថា វិថីតេជោសន្តិភាពឆ្នេរអង្កោល បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋរស់នៅខេត្តកែប ដែលក្នុងនោះរួមមាន៖ជាប្រព័ន្ធទំនាក់ទំនងចរាចរណ៍ងាយស្រួលតភ្ជាប់ពីស្រុកទៅទីរួមខេត្ត,បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកំសាន្តនៅឆ្នេរអង្កោល,បានផ្លាស់ប្តូរមុខរបរប្រជាពលរដ្ឋមួយចំនួនក្នុងសហគមន៍ពីមុខរបរនេសាទ និងមុខរបរមានហានិភ័យមកប្រកបមុខរបរការផ្តល់សេវាទេសចរវិញ ធ្វើឱ្យជីវភាព់ពួករស់នៅមរម្យជាងមុនផងដែរ។ លើសពីនេះ លោកបានអរគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន និងធនាគារ ADB ដែលកសាងវិថីតេជោសន្តិភាពឆ្នេរអង្កោលនេះឡើង។
ពលរដ្ឋបានឱ្យដឹងដែរថា បច្ចុប្បន្នការប្រកបមុខរបរនៅឆ្នេរអង្កោលមានភាពមមាញឹកគួរសម បន្ទាប់ពីវិថីតេជោសន្តិភាពឆ្នេរអង្កោលបានធ្វើរួចរាល់ ព្រោះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកដើរលេងនៅតាមឆ្នេរនេះ។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានឱ្យដឹងដែរថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មហានុតំបន់ទន្លេមេង្គដើម្បីកំណើនប្រកបដោយបរិយាបន្ន ជំហានទី២ ធនាគារអភិវឌ្ឍន៍អាស៊ី បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់កម្ចីឥណទានសម្បទាន ប្រមាណ១០លានដុល្លា សម្រាប់សាងសង់វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងជាង១២គីឡូមែត្រ។ ហើយគម្រោងនេះ បានផ្តល់ផលវិជ្ជាមានជាច្រើនដល់ពលរដ្ឋក្នុងសហគមន៍រាប់បញ្ចូលទាំងស្រ្តីផងដែរ។
គួរបញ្ជាក់ដែរថា វិថីតេជោសន្តិភាពឆ្នេរអង្កោល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ វិថីនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្ដើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាមេរិក ជាកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ អត្ថបទ៖ទូច សោភ័ណ








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក