ព័ត៌មាន
សម្តេចធិបតី ណែនាំដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវបង្កើនការវិនិយោគលើការបណ្ដុះបណ្ដាលគ្រូពេទ្យ
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ណែនាំដល់ក្រសួងសុខាភិបាល និងវិស័យឯកជនដែលកំពុងប្រកបរបបលើការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ គឺត្រូវបង្កើនការវិនិយោគលើការបណ្ដុះបណ្ដាលគ្រូពេទ្យរបស់ខ្លួនឱ្យមានសមត្ថភាពខ្ពស់ អាចផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ។

សម្ដេចធីបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍នៅក្នុងឱកាសនោះថា គ្រូពេទ្យពូកែម្នាក់ គឺជាទ្រព្យសកម្មមួយរបស់ស្ថាប័នពេទ្យទាំងរដ្ឋ និងឯកជន ពីព្រោះនៅពេលមន្ទីរពេទ្យមួយមានគ្រូពេទ្យខ្លាំងម្នាក់ គឺស្នើនឹងមានគ្រូពេទ្យធម្មតារហូតទៅដល់១០នាក់ ដែលនេះគឺជាអ្វីដែលស្ថាប័នរដ្ឋ និងវិស័យឯកជន្រូវបង្កើនការវិនិយោគលើ្ថភាព្រូពេទ្យ។
សម្ដេចធិបតី ៏បានរម្លឹកទៅដល់ការប្រឡងជ្រើសរើស សិស្ស-និស្សិតពេទ្យផងដែរ។ សម្ដេចផ្ដាំមិនឱ្យមានការជ្រើរើសនិស្សិតពេទ្យជាប់ចូលរៀនដោយមិនមានការប្រឡងឡើយ។ សម្ដេចក៏បានផ្ដាំដល់និស្សិតពេទ្យត្រូវចង់ចាំថា អាជីពគ្រូពេទ្យ គឺកំពុងដើរតួនាទីជាទេវាតា ពីព្រោះធ្វើការងារទេវតា គឺសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺ ដូច្នេះគ្រូត្រូវប្រកាន់ភ្ជាប់នូវជំនាញបច្ចេកទេស និងក្រមសីលធម៌ វិជ្ជាជីវៈ។
ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់ក្រសួងសុខាភិបាល និងវិស័យឯកជនធ្វើការងារលើការផ្ដល់សេវាសុខាភិបាល ត្រូវការធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរតាមរយៈការបន្តអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយឈរលើសមត្ថភាពស្នូលជាគោល និងផ្ដោតការយកចិត្តទុកដាក់បន្ថែមទាំងជំនាញបច្ចេកទេ ជំនាញរឹង និងជំនាញទន់ ជាពិសេសការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបម្រើសេវាជូនដល់ប្រជាពលរដ្ឋនៅតាមសុខាភិបាលរដ្ឋ និងឯកជន៕អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម