ព័ត៌មាន
សម្ដេចធិបតី៖ រយៈពេលជាងមួយឆ្នាំនេះ ពលរដ្ឋបានចូលជាសមាជិក ប.ស.ស មានការកើនឡើងច្រើន
ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រយៈពេលជាងមួយឆ្នាំនេះ ប្រជាពលរដ្ឋដែលបានចុះឈ្មោះចូលជាសមាជិក ប.ស.ស មានការកើនឡើងច្រើន ជាពិសេសពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានចំនួនកើនឡើងពី៤ម៉ឺននាក់ ដល់ជិត ៦០ ម៉ឺននាក់ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា គិតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលបានពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខាភិបាលមានដូចជាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទៅដល់បណ្ដា ភូមិ ឃុំ ស្រុក នៅមូលដ្ឋានគ្រប់រាជធានី-ខេត្ ដយគិតត្រឹមឆ្នាំ២០២៣ ទូទាំងប្រទេសមានមន្ទីរពេទ្យបង្អែកចំនួន ១២៥ កន្លែង, មណ្ឌលសុខភាពចំនួន ១២១៦ កន្លែង និងប៉ុស្ដិ៍សុខភាពចំនួន ១៣១ កន្លែង។
សម្ដេចធិបតីមានប្រសាសន៍បន្តថា ក្រៅពីនោះរាជរដ្ឋាភិបាលបានដាក់គោលដៅដើម្បីពង្រឹងវិស័យសុខាភិបាលដោយផ្ដោតលើការលើកកម្ពស់គុណភាព សេវាសុខាភិបាល និងពង្រីកវិសាលភាពក្របដណ្ដប់នៃសេវាសុខាភិបាលសម្រាប់ប្រជាជនរួមទាំងប្រជាពលរដ្ឋនៅក្នុងគ្រួសារងាយរងហានិភ័យ និងប្រជាជនដែលមានសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងនោះក្រោយពីការបង្កើតមន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្ដិ៍សុខភាព គឺរាជរដ្ឋាភិបាលបន្តបង្កលទ្ធភាពដល់ប្រជាពលរដ្ឋអាចទៅព្យាបាលបានតាមរយៈបណ្ណសមធម៌ ប.ស.ស ស្របតាមគោលដៅ គ្មានប្រជាពលរដ្ឋណាម្នាក់មិនទទួលបានសេវាសុខភាពនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបង្កើតរបបសន្ដិសុខសង្គម ប.ស.ស ជូនដល់ប្រជាពលរដ្ឋ គឺដូចជាការបង្កើតបណ្ណធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋ និងមន្រ្ដីរាជការ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការចំណាយថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យពេលត្រូវការសេវាព្យាបាលនានា។ ក្រៅពីនេះក៏មានការផ្ដល់ជូននៅប្រាក់សោធននិវត្តន៍សម្រាប់បងប្អូនជាកម្មករនិយោជិតដែលជាសមាជិក ប.ស.ស ផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក