ព័ត៌មាន
ធនាគារADB បាននិងកំពុងជំរុញវិស័យ MSMEs ឱ្យរីកចម្រើនតាមរយៈការផ្តល់ប្រាក់កម្ចីទៅឱ្យដៃគូសហការ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន និងកំពុងជំរុញវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជាឱ្យមានភាពរីកចម្រើន តាមរយៈការផ្តល់ប្រាក់កម្ចីចំនួន ១០លានដុល្លារទៅឱ្យធនាគារប្រៃសណីយ៍កម្ពុជា។បន្ទាប់មកធនាគារប្រៃសណីយ៍កម្ពុជា បន្តផ្តល់ប្រាក់កម្ចីទៅឱ្យអតិថិជនដែលយកទៅប្រើប្រាស់ក្នុងវិស័យ MSMEs និងជាពិសេសសហគ្រិនជាស្រ្តី។
លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារធនាគារ ADB និងក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅអាជីវកម្មធ្វើស្រែអំបិលរបស់អ្នកស្រី ហុង ស្រីមុំ ដែលទទួលបានប្រាក់កម្ចីពីធនាគារប្រៃសណីយ៍កម្ពុជា។
នៅក្នុងឱកាសនោះ លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) មានប្រសាសន៍ថា ក្នុងនាមធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រីពិតជាមានក្តីរំភើបរីកណាស់នៅពេលអ្នកទទួលផលពីគម្រោង ដូចជាអ្នកហុង ស្រីមុំ ខ្ចីលុយពីធនាគារយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព លោកសរី Jyotsana Varma (ចូតសាណា វ៉ាម៉ា) មានសុទិដ្ឋិនិយមថា គម្រោងរបស់ADB អាចពង្រីកភាពជាសហគ្រិនស្រ្តីក្នុងចំណោមស្រី្តដទៃទៀតក្នុងប្រទេសកម្ពុជា ដែលការងារនេះស្របគ្នាទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងលើកកម្ពស់សហគ្រិនស្រ្តីក្នុងវិស័យ MSMEs។
អ្នកស្រី ហុង ស្រីមុំ ម្ចាស់អាជីវកម្មធ្វើស្រែអំបិល ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងដែរថា កម្ចីដែលទទួលពីធនាគារប្រៃសណីយ៍កម្ពុជា អ្នកស្រីយកទៅពង្រីកអាជីវកម្មធ្វើស្រែអំបិល និងរៀបចំឃ្លាំងសម្រាប់ទុកដាក់អំបិល។ លើសពីនេះ អ្នកស្រីបានជំរុញដល់សហគ្រិនជាស្រ្តីគួរហ៊ានខ្ចីលុយពីធនាគារដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យមានភាពរីកចម្រើន។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារប្រៃសណីយ៍កម្ពុជា (CP Bank) បានចុះហត្ថលេខាលើប្រាក់កម្ចីរហូតដល់ ១0 លានដុល្លារ ដើម្បីគាំទ្រដល់ការស្ដារឡើង វិញនូវស្ថានភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ពីផលប៉ះពាល់កន្លងមកដោយជំងឺកូវីដ១៩ តាមរយៈការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ យ៉ាងហោចណាស់ ៥0% នៃប្រាក់កម្ចីនេះត្រូវបានបម្រុងសម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។
បន្ថែមលើនេះ ធនាគារ ADB ក៏ជួយធនាគារ CP Bank ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីទៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន តាមរយៈការបង្កើតផែនការសកម្មភាពយេនឌ័រ និងការតែងតាំងជនបង្គោលផ្នែកយេនឌ័រក្នុងចំណោមបុគ្គលិក៕ អត្ថបទ៖ទូច សោភ័ណ








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក