ព័ត៌មាន
សមាគមក្នុងស្រុកមួយអំពាវនាវដល់ម្ចាស់អាជីវកម្ម គិតគូរពីស្តង់ដារផលិតផល ដើម្បីបើករបាំងការប្រកួតប្រជែង
ប្រធានសមាគមក្នុងក្នុងស្រុកមួយ អំពាវនាវដល់ម្ចាស់អាជីវកម្មធ្វើធុរកិច្ចទាំងអស់ ជាពិសេសសមាជិករបស់សមាគម ត្រូវគិត គូរលើក កម្ពស់ខ្សែច្រវាក់ផលិតកម្ម ធានានូវគុណភាព សុវត្ថិភាព និងអនាម័យប្រកបដោយស្តង់ដារ ដើម្បីបើកនូវរបាំងបច្ចេកទេស ឈានទៅ ប្រកួតប្រជែងផលិតផលរបស់ខ្លួនទាំងក្នុង និងក្រៅស្រុក។
លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម ការផ្គូរផ្គងអាជីវកម្ម សម្រាប់សហគ្រាសធុន តូច និងមធ្យមនៅកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការធ្វើធុរកិច្ចនៅកម្ពុជានេះ សមាគមបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែងរកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម ដោយមានគោលដៅសំខាន់គឺជំរុញដល់កិច្ចដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកបដោយជោគជ័យ វាមិនត្រឹមជួយបង្កើប្រកំណូលដ់ួកគាត់ ប៉ុណ្ណោះទេ គឺថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ និងការចូលរួមក្នុងសេដ្ឋកិច្ចជាតិផងដែរ។
លោកបន្តថា បញ្ហានេះ, ចំពោះការលើកកម្ពស់គុណភាព សុវត្ថិភាព និងអនាម័យផលិតផលប្រកបដោយស្តង់ដារ គឺជារឿង សំខាន់បំផុតរបស់សហគ្រិនគ្រប់ៗរូប ដើម្បីបង្កើនការលក់ផលិតផលនៅតាមទីផ្សារឲ្យមានការប្រកួតប្រជែងខ្ពស់ ព្រោះកាអនុវត្ត តាមស្តង់ដារគឺជាមូលដ្ឋានគ្រឹះបើកនូវរបាំងបច្ចេកទេស ដើម្បីលើកកម្ពស់ដល់បរិយាប័ន្នលើការធ្វើអាជីវកម្ម ពាណិជ្ជកម្ម នៃការឈាន ទៅប្រកួតប្រជែងផលិតផលទាំងក្នុង និងក្រៅស្រុក។
អញ្ជើញជាវាគ្មិនក្នុងវិធីនេះដែរ, ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានធ្វើការចែករំលែក នូវចំណេះដឹងផ្សេងៗជាច្រើនពាក់ព័ន្ធនិងការធ្វើអាជីកម្ម ដោយក្នុងនោះឯកឧត្តម បានលើកឡើងថា ការចាប់ផ្តើមដំណើរការអាជីវកម្ម ពិតណាស់យើងបានចំណាយទាំងកំលាំងកាយចិត្ត និងចំណាយថវិកា ដើម្បីកិច្ចដំណើរការក្នុងប្រតិបត្តិការអាជីវកម្ម, ក្នុងនោះការ ធ្វើអាជីវកម្ម ត្រូវធ្វើអ្វីដែលខ្លួនយើងស្រឡាញ់ពេញចិត្ត ឆ្លើយតបនិងតម្រូវការ និងមានចំណេះ ជំនាញបន្ថែម ដើម្បីគ្រប់គ្រង់អាជីវកម្ម នោះឱ្យដំណើរការ ។ បញ្ហានេះ យើងក៏មិនត្រូវធ្វើអ្វីដែលខ្លួនចង់ធ្វើ គឺយើងធ្វើអ្វីដែលទីផ្សារពុំទាន់មាន និងការចង់បានអតិថិជន ទើបយើងទម្លុះរបាំងដើរទៅមុខប្រកបដោយជោគជ័យ។
ឯកឧត្តម បន្តថា ចំណែកអាជីវកម្មខ្លះដែលបរាជ័យក្នុងខ្សែច្រវាក់ផលិតកម្ម ដោយសារពួកគាត់ភ្លេចគិតថា តើអតិថិជនរបស់ គាត់ចង់បានអី? ដូច្នេះម្ចាស់អាជីវកម្មគ្រប់រូបត្រូវគិតពិចារណាថា ដើម្បីធ្វើអាជីកម្មជោគជ័យ យើងត្រូវដឹងថា នណាជាអតិថិជនរបស់ យើង។ បញ្ហានេះធ្វើអាជីវកម្មត្រូវមានភាពឆ្លាតវៃ ដើម្បីក្តោបយកឱកាសទាំងនោះ ជំរុញការធ្វើអាជីវកម្មឱ្យចំគោលដៅ៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម